bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Deuteronomy 14
Deuteronomy 14
Khmer Standard Version 1954 = Hammond Version
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 15 →
1
«អ្នករាល់គ្នាជាបុត្រធីតារបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ នៅពេលកាន់ទុក្ខ មិនត្រូវធ្វើពិធីឆូតសាច់ ហើយក៏មិនត្រូវកោរសក់ផ្នែកខាងមុខដែរ
2
ដ្បិតអ្នកជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី អោយធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
3
«កុំបរិភោគអ្វីដែលមិនបរិសុទ្ធ*ឡើយ
4
សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺមានគោ ចៀម និងពពែ
5
ឈ្លូស ក្ដាន់ រមាំង ពពែភ្នំ ប្រើស ទន្សោង ទ្រាយ។
6
អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។
7
ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬសត្វដែលមានក្រចកជើងឆែកនោះ មិនត្រូវបរិភោគសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ដ្បិតសត្វទាំងនេះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ដូច្នេះ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
8
រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។
9
ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។
10
ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
11
អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។
12
ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង
13
ល្អូត រអាត ស្ទាំង និងពពួកសត្វប្រភេទនេះ
14
ក្អែកគ្រប់ប្រភេទ
15
អូទ្រីច ទីទុយ រំពេ ប្រមង់ និងពពួកសត្វប្រភេទនេះ
16
គូក មៀម អក
17
ទុង ក្អែកទឹក ស្មោញ
18
កុក ក្រសារ និងពពួកសត្វប្រភេទនេះ ព្រមទាំងត្រសេះ និងប្រចៀវ។
19
អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។
20
អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលបរិសុទ្ធ។
21
មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវអោយសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់អោយសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
22
«រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចំការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ។
23
ត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសទុកជាព្រះដំណាក់ សំរាប់សំដែងព្រះនាមរបស់ព្រះអង្គ ដើម្បីអោយអ្នករៀនគោរពកោតខ្លាច ព្រះអម្ចាស់ ជាព្រះរបស់អ្នករហូតតទៅ។
24
ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស ទុកជាព្រះដំណាក់ សំរាប់សំដែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ
25
ចូរលក់តង្វាយមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។
26
ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំអោយអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
27
កុំភ្លេចពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នកឡើយ ដ្បិតគេគ្មានដីជាចំណែកមត៌កជាមួយអ្នកទេ។
28
បីឆ្នាំម្ដង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ ចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។
29
ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអោយអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34