bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Deuteronomy 3
Deuteronomy 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 4 →
1
«បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ជាស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។
2
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា “កុំភ័យខ្លាចគេឡើយ យើងប្រគល់ស្ដេចនោះ កងទ័ពទាំងមូល និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចអុក ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ”។
3
ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ព្រះបាទអុក ជាស្ដេចស្រុកបាសាន និងកងទ័ពទាំងមូល មកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
4
នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្ដើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អើកុប ក្នុងស្រុកបាសាន ដែលស្ដេចអុកគ្រប់គ្រង។
5
ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំគ្មានកំពែងទេ។
6
ពួកយើងកំទេចពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចក្រុងហែសបូនដែរ គឺពួកយើងកំទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
7
ប៉ុន្តែ ពួកយើងបានរឹបអូសយកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុង»។
8
«នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនៅត្រើយខាងកើតទន្លេយ័រដាន់ ពីស្ដេចទាំងពីររបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន
9
(អ្នកស្រុកស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយអ្នកស្រុកអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)។
10
ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប ស្រុកកាឡាដទាំងមូល និងស្រុកបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់ស្ដេចអុកនៅស្រុកបាសាន
11
(ព្រះបាទអុក ស្ដេចស្រុកបាសាន ជាជនជាតិរេផែមចុងក្រោយបង្អស់។ គ្រែរបស់ស្ដេចស្ថិតនៅក្រុងរ៉ាបាត ជាក្រុងរបស់ជនជាតិអាម៉ូរី គ្រែនោះជាគ្រែដែក មានបណ្ដោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ គិតតាមរង្វាស់ហត្ថរបស់មនុស្សធម្មតា)។
12
នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្ដាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅអោយកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។
13
ខ្ញុំបានប្រគល់តំបន់ភ្នំកាឡាដដែលនៅសល់ ព្រមទាំងនគររបស់ស្ដេចអុក នៅស្រុកបាសាន គឺតំបន់អើកុបទាំងមូល និងស្រុកបាសានទាំងមូល ដែលគេហៅថា ស្រុករបស់ពួករេផែម ទៅអោយកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។
14
អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
15
ខ្ញុំបានប្រគល់ស្រុកកាឡាដទៅអោយអំបូរម៉ាគារ
16
ចំណែកឯកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ស្រុកកាឡាដមួយចំណែកទៀតអោយពួកគេ។ ទឹកដីរបស់ពួកគេលាតសន្ធឹងរហូតទៅដល់ស្ទឹងអើណូន ដែលជាព្រំប្រទល់ ហើយវាតរហូតដល់ស្ទឹងយ៉ាបុក នៅជាប់នឹងទល់ដែនស្រុកអាំម៉ូន
17
ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ដែលនៅខាងកើតជើងភ្នំពីសកា។
18
នៅគ្រានោះ ខ្ញុំបានបង្គាប់ពួកគេដូចតទៅ: “ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រគល់ស្រុកនេះមកអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាកាន់កាប់ទឹកដីនេះហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាដែលជាទាហានដ៏អង់អាច ត្រូវប្រដាប់អាវុធដើរនៅមុខជនជាតិអ៊ីស្រាអែលឯទៀតៗ ដែលជាបងប្អូនរបស់អ្នករាល់គ្នា។
19
ត្រូវទុកប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា នៅក្នុងក្រុងនានាដែលខ្ញុំបានប្រគល់អោយអ្នករាល់គ្នា -ខ្ញុំដឹងថាអ្នករាល់គ្នាមានហ្វូងសត្វដ៏ច្រើន។
20
ពេលណា ព្រះអម្ចាស់ ប្រទានអោយបងប្អូនរបស់អ្នករាល់គ្នា បានសំរាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់អោយពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះ ទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលខ្ញុំបានប្រគល់អោយអ្នករាល់គ្នារៀងៗខ្លួនវិញ”។
21
នៅគ្រានោះ ខ្ញុំបានបញ្ជាទៅលោកយ៉ូស្វេថា “អ្នកបានឃើញផ្ទាល់នឹងភ្នែក អំពីការដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះស្ដេចទាំងពីរនេះស្រាប់ហើយ ព្រះអម្ចាស់ ក៏នឹងប្រព្រឹត្តចំពោះនគរទាំងប៉ុន្មានទៀត ដែលអ្នកត្រូវទៅវាយយកយ៉ាងនោះដែរ។
22
កុំភ័យខ្លាចពួកគេឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងច្បាំងដើម្បីអ្នករាល់គ្នា”»។
23
«នៅគ្រានោះ ខ្ញុំទូលអង្វរ ព្រះអម្ចាស់ ថា:
24
“បពិត្រ ព្រះជាអម្ចាស់ ព្រះអង្គបានចាប់ផ្ដើមបង្ហាញអោយអ្នកបំរើរបស់ព្រះអង្គឃើញភាពឧត្ដុង្គឧត្ដម និងឫទ្ធិបារមីរបស់ព្រះអង្គ ដ្បិតគ្មានព្រះណានៅលើមេឃ ឬនៅលើផែនដី អាចសំដែងការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអង្គទេ។
25
សូមប្រោសប្រទានអោយទូលបង្គំឆ្លងទៅមើលស្រុកដ៏ល្អ នៅត្រើយខាងលិចទន្លេយ័រដាន់ ព្រមទាំងភ្នំដ៏ស្អាតៗ និងព្រៃលីបង់ផង”។
26
ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គពុំអនុញ្ញាតតាមពាក្យទូលសូមរបស់ខ្ញុំទេ។ ព្រះអម្ចាស់ មានព្រះបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។
27
ចូរឡើងទៅលើភ្នំពីសកា ហើយក្រឡេកមើលទៅទិសខាងលិច ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើត។ អ្នកមើលឃើញស្រុកនោះ តែអ្នកមិនអាចឆ្លងទន្លេយ័រដាន់នេះចូលទៅឡើយ។
28
ចូរចេញបញ្ជាទៅយ៉ូស្វេ ចូរលើកទឹកចិត្តគេអោយក្លាហាន ដ្បិតយ៉ូស្វេនឹងនាំមុខប្រជាជនឆ្លងកាត់ទន្លេយ័រដាន់ ហើយចែកទឹកដីដែលអ្នកមើលឃើញនេះ អោយពួកគេទុកជាកេរមត៌ក”។
29
ពួកយើងបោះជំរំនៅក្នុងជ្រលងភ្នំដែលនៅទល់មុខនឹងបេត-ពេអរ»។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34