bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Deuteronomy 2
Deuteronomy 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 3 →
1
បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រកក់ដូច ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរជាច្រើនថ្ងៃ»។
2
« ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា
3
“អ្នករាល់គ្នាស្ថិតនៅក្នុងតំបន់ភ្នំនេះយូរហើយ ដូច្នេះ ចូរចេញដំណើរតម្រង់ទៅទិសខាងជើង។
4
ចូរបង្គាប់ប្រជាជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។
5
កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេអោយអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនអោយដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរអោយអេសាវកាន់កាប់។
6
ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក ក៏ត្រូវបង់ប្រាក់ដែរ
7
ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គតាមថែរក្សាអ្នក ក្នុងពេលអ្នកធ្វើដំណើរនៅវាលរហោស្ថានដ៏ធំនេះ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
8
ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេសស៊ាន-គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្ដូរទិសចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។
9
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា: “មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេអោយសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេអោយអ្នកទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអើរ អោយកូនចៅរបស់ឡុត ទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
10
ពីមុន ជនជាតិអេមីមរស់នៅក្នុងស្រុកនោះ ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអណាក់ដែរ។
11
អ្នកឯទៀតៗចាត់ទុកពួកនោះជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថា ជនជាតិអេមីម។
12
ពីមុន ជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកំទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ ដូចជនជាតិអ៊ីស្រាអែលចាប់យកស្រុកដែល ព្រះអម្ចាស់ ប្រទានអោយ ដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។
13
“ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ”។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។
14
ចាប់ពីពេលពួកយើងធ្វើដំណើរពីកាដេស-បារនាមកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាមនៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូច ព្រះអម្ចាស់ មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។
15
ព្រះអម្ចាស់ បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រាអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។
16
ពេលអស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម បានស្លាប់បាត់អស់ពីចំណោមជនជាតិអ៊ីស្រាអែល
17
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា:
18
“ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ហើយឆ្លងកាត់ក្រុងអើរ
19
ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនអោយអ្នកធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះអោយកូនចៅរបស់ឡុត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
20
គេក៏ចាត់ទុកតំបន់នោះថាជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថា ជនជាតិសាំស៊ូមីម។
21
ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអណាក់។ ព្រះអម្ចាស់ បានកំទេចពួកគេនៅចំពោះមុខជនជាតិអាំម៉ូន។ ជនជាតិអាំម៉ូនបានបណ្ដេញពួកគេចេញពីស្រុកនោះ ហើយតាំងទីលំនៅជំនួសពួកគេ។
22
ព្រះអម្ចាស់ ធ្វើដូច្នេះ សំរាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកំទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្ដេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។
23
ជនជាតិអាវីមដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ថោរ ចេញមកពីស្រុកកាប់ថោរ កំទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។
24
“ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ!
25
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើអោយជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
26
«ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានក្ដេម៉ូត អោយទៅជួបព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន ដើម្បីទូលស្ដេចដោយសំរួល គឺខ្ញុំអោយគេទូលថា:
27
“យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្ដាំ ឬទៅឆ្វេងទេ។
28
បើព្រះករុណាផ្គត់ផ្គង់ម្ហូបអាហារ និងទឹកដល់យើងខ្ញុំបរិភោគ យើងខ្ញុំនឹងបង់ប្រាក់ថ្វាយព្រះករុណា យើងខ្ញុំសូមដើរកាត់ស្រុករបស់ព្រះករុណាតែប៉ុណ្ណោះ។
29
កូនចៅលោកអេសាវដែលរស់នៅស្រុកសៀរ បានអនុញ្ញាតអោយយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតអោយយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមព្រះករុណាមេត្តាអនុញ្ញាតអោយយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែល ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ប្រទានអោយយើងខ្ញុំនោះផង”។
30
ប៉ុន្តែ ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន ពុំព្រមអោយពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះ ព្រះអម្ចាស់ ជាព្រះនៃអ្នក ធ្វើអោយស្ដេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
31
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះឥឡូវនេះចុះ”។
32
ស្ដេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។
33
ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្ដេចស៊ីហុន និងកូនរបស់ស្ដេច ព្រមទាំងកងទ័ពទាំងមូល។
34
នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចស៊ីហុន ហើយកំទេចពួកគេ ទាំងប្រុសទាំងស្រី និងក្មេងថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
35
ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្ដើមយកបានប៉ុណ្ណោះ។
36
ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះនៃយើង ប្រគល់ក្រុងទាំងនោះមកអោយពួកយើង។
37
ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និងក្រុងឯទៀតៗដែល ព្រះអម្ចាស់ ជាព្រះនៃយើង បានហាមឃាត់នោះឡើយ»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34