bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Deuteronomy 15
Deuteronomy 15
Khmer Standard Version 1954 = Hammond Version
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 16 →
1
«ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។
2
ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានអោយប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើង ព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារអោយអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។
3
អ្នកអាចទាមទារអោយជនបរទេសសងប្រាក់ តែត្រូវលុបបំណុលអោយបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។
4
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអោយមានជនក្រីក្រឡើយ ដ្បិត ព្រះអម្ចាស់ នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់អោយអ្នកកាន់កាប់ទុកជាចំណែកមត៌ក។
5
ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយនៅថ្ងៃនេះ។
6
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់អោយប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។
7
ក្នុងបណ្ដាក្រុងនៃស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
8
ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយអោយខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។
9
ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូល ព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
10
ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
11
នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក អោយមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ ទុគ៌ត នៅក្នុងស្រុក»។
12
«ប្រសិនបើមានបងប្អូនរបស់អ្នក ដែលជាជនជាតិហេប្រឺ ទោះបីប្រុស ឬស្រីក្ដី មកលក់ខ្លួនអោយអ្នក ត្រូវអោយគេនៅបំរើអ្នកប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេអោយទៅវិញចុះ។
13
ប៉ុន្តែ កុំដោះលែងគេអោយទៅវិញ ដោយដៃទទេឡើយ។
14
ត្រូវយកភោគផលជាព្រះពរ ដែលអ្នកទទួលពី ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមានចៀម ស្រូវ និងស្រាទំពាំងបាយជូរ ផ្ដល់ជាអំណោយដល់គេផង។
15
ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកដូច្នេះ។
16
ប្រសិនបើខ្ញុំបំរើរបស់អ្នកពោលថា គេមិនចង់ចេញពីផ្ទះរបស់អ្នក ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ព្រមទាំងពេញចិត្តនឹងរស់នៅជាមួយអ្នក
17
ត្រូវយកដែកចោះត្រចៀកអ្នកបំរើនោះ នៅលើសន្លឹកទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបំរើរបស់អ្នក រហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបំរើដែរ។
18
ពេលដោះលែងខ្ញុំបំរើ អ្នកមិនត្រូវនឹកស្ដាយឡើយ ព្រោះគេបាននៅបំរើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការអោយអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
19
«ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ថ្វាយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សំរាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។
20
រៀងរាល់ឆ្នាំ ចូរបរិភោគកូនដំបូងនៃហ្វូងសត្វជាមួយក្រុមគ្រួសាររបស់អ្នក នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស។
21
ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាមកន្លែងណាមួយ កុំយកវាទៅធ្វើយញ្ញបូជាថ្វាយ ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។
22
ត្រូវបរិភោគសត្វនោះនៅកន្លែងដែលអ្នករស់នៅ មនុស្សមិនបរិសុទ្ធ ឬមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា គឺដូចបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។
23
ប៉ុន្តែ កុំបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក»។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34