bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Deuteronomy 17
Deuteronomy 17
Khmer Standard Version 1954 = Hammond Version
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 18 →
1
កុំយកគោ ឬកូនចៀម ដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ ដ្បិតព្រះអង្គស្អប់ខ្ពើមយញ្ញបូជាបែបនេះ។
2
ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងក្រុងដែលព្រះអង្គប្រទានអោយ គឺអ្នកនោះបំពានលើសម្ពន្ធមេត្រីរបស់ព្រះអង្គ
3
ទៅគោរពបំរើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្ដីដែលខ្ញុំបានបង្គាប់។
4
ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរអោយបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រាអែលមែន
5
ត្រូវនាំប្រុស ឬស្រី ដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់ រហូតទាល់តែស្លាប់។
6
ជនជាប់ចោទនោះមានទោសដល់ស្លាប់ ល្គឹកណាតែមានមនុស្សពីរ ឬបីនាក់ធ្វើជាសាក្សី។ ប្រសិនបើមានសាក្សីតែម្នាក់ គេមិនអាចប្រហារជីវិតជនជាប់ចោទនោះឡើយ។
7
សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
8
«ចំពោះឃាតកម្ម ការប្ដឹងផ្ដល់គ្នា និងការវាយគ្នាអោយមានរបួស ជាករណីដែលពិបាកកាត់ក្ដី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។
9
អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។
10
ចូរធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នក នៅកន្លែង ព្រះអម្ចាស់ ជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកលោកណែនាំអោយបានឥតខ្ចោះ។
11
ចូរធ្វើអោយត្រឹមត្រូវតាមក្រឹត្យវិន័យ ដែលលោកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកលោកបានសំរេច គឺត្រូវធ្វើតាមពាក្យដែលពួកលោកអារកាត់ ឥតលំអៀងឡើយ។
12
អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់បូជាចារ្យ* ដែលបានទទួលតំណែងបំរើ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឬមិនស្ដាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
13
ប្រជាជនទាំងអស់ឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាហ៊ានតាំងចិត្តមានះបែបនេះទៀតឡើយ»។
14
«ពេលណាអ្នកចូលទៅដល់ស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ពេលណាអ្នកកាន់កាប់ស្រុក និងតាំងទីលំនៅក្នុងស្រុកនោះហើយ ប្រហែលជាអ្នកនឹកចង់បានស្ដេចមួយអង្គគ្រប់គ្រងលើអ្នក ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញដែរ។
15
អ្នកត្រូវតែងតាំងស្ដេច ដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ អ្នកត្រូវតែងតាំងស្ដេចដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។
16
ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវអោយប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះអោយច្រើនដែរ ដ្បិត ព្រះអម្ចាស់ មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។
17
ស្ដេចរបស់អ្នកមិនត្រូវមានមហេសីច្រើនឡើយ ក្រែងលោស្ដេចបែកចិត្តចេញឆ្ងាយពីព្រះជាម្ចាស់។ ស្ដេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។
18
ពេលណាស្ដេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវអោយស្ដេចយកក្រឹត្យវិន័យនេះពីបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។
19
សៀវភៅនេះត្រូវនៅជាប់ជាមួយស្ដេចជានិច្ច ហើយស្ដេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាច ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិក្រឹត្យវិន័យ និងច្បាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងគម្ពីរវិន័យនេះ។
20
ធ្វើដូច្នេះ ស្ដេចនឹងគ្មានគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិឡើយ ហើយក៏មិនបែកចិត្តចេញឆ្ងាយពីបទបញ្ជារបស់ព្រះជាម្ចាស់ ដោយងាកទៅឆ្វេង ឬទៅស្ដាំដែរ ដើម្បីអោយស្ដេច និងរាជវង្សរបស់ស្ដេច គ្រងរាជ្យបានយូរឆ្នាំលើជនជាតិអ៊ីស្រាអែល»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34