bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Deuteronomy 22
Deuteronomy 22
Khmer Standard Version 1954 = Hammond Version
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 23 →
1
«ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បងប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅអោយម្ចាស់វាវិញ កុំបីអាក់ខានឡើយ។
2
ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅអោយគេចុះ។
3
ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។
4
ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះអោយឡើងមកវិញ»។
5
«ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងមនុស្សដែលធ្វើដូច្នេះទេ។
6
ពេលធ្វើដំណើរ នៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។
7
ចូរទុកអោយមេវាហើរទៅចុះ គឺយកតែកូនរបស់វាប៉ុណ្ណោះបានហើយ។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ព្រមទាំងមានអាយុយឺនយូរ។
8
ប្រសិនបើអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃព័ទ្ធជុំវិញដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលបណ្ដាលអោយអ្នកមានទោស ព្រោះតែផ្ទះនោះ។
9
មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចំការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ថ្វាយព្រះជាម្ចាស់ គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។
10
កុំទឹមគោ និងលា អោយអូសនង្គ័លជាមួយគ្នាឡើយ។
11
កុំស្លៀកសម្លៀកបំពាក់ត្បាញដោយអំបោះរោមចៀម និងអំបោះធ្មៃ លាយគ្នាឡើយ។
12
ចូរដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ ដែលអ្នករុំខ្លួន»។
13
«ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង
14
រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។
15
ឪពុកម្ដាយរបស់នាងត្រូវយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅត្រង់កន្លែងកាត់ក្ដី។
16
ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅអោយបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង
17
គេបានបរិហារកេរ្តិ៍របស់នាង ដោយពោលថា “ខ្ញុំឃើញថាកូនរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ក៏ប៉ុន្តែ សូមអស់លោកមើលចុះ នេះជាភស្ដុតាងដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាស្ត្រីព្រហ្មចារីមែន!»។ ឪពុកម្ដាយត្រូវយកសំពត់របស់នាងបង្ហាញពួកព្រឹទ្ធាចារ្យរបស់ទីក្រុង។
18
ពួកព្រឹទ្ធាចារ្យត្រូវចាប់បុរសនោះមកផ្ដន្ទាទោស
19
ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ ពួកព្រឹទ្ធាចារ្យត្រូវពិន័យអ្នកនោះអោយបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញ នាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។
20
ផ្ទុយទៅវិញ ប្រសិនបើរឿងនោះជាការពិតមែន គឺប្រសិនបើគេរកបានភស្ដុតាងថា នាងមិននៅព្រហ្មចារីទេ
21
គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រាអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
22
ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
23
ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្ដឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
24
អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងអោយជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្ដឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
25
ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំ ដែលមានគូដណ្ដឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភនាង ត្រូវមានទោសដល់ស្លាប់។
26
រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងអោយសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ)
27
ទោះបីស្ត្រីក្រមុំមានគូដណ្ដឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្ដី ក៏គ្មាននរណាជួយនាងដែរ។
28
ប្រសិនបើបុរសម្នាក់ជួបនឹងស្ត្រីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូដណ្ដឹងនៅឡើយ ហើយចាប់នាងរំលោភ រួចមានគេតាមទាន់។
29
បុរសដែលរំលោភនាងនោះ ត្រូវប្រគល់ប្រាក់ហាសិបណែនទៅអោយឪពុករបស់នាង ព្រោះតែបានរួមដំណេកជាមួយនាង។ គេត្រូវយកនាងទៅធ្វើជាភរិយារបស់ខ្លួន អស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។
30
មិនត្រូវអោយនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ ធ្វើដូច្នេះ គេប្រមាថឪពុករបស់ខ្លួន»។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34