bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Genesis 32
Genesis 32
Khmer Standard Version 1954 = Hammond Version
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 33 →
1
លោកយ៉ាកុបបន្តដំណើរទៅមុខទៀត ហើយមានទេវតា*របស់ព្រះជាម្ចាស់មកជួបលោក។
2
ពេលឃើញទេវតាទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
3
លោកយ៉ាកុបបានចាត់អ្នកនាំសារអោយទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
4
លោកបានផ្ដែផ្ដាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជំរាបលោកអេសាវ ជាម្ចាស់ខ្ញុំ ដូចតទៅ: យ៉ាកុប ជាអ្នកបំរើរបស់លោក សូមជំរាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
5
ខ្ញុំមានគោ លា ចៀម និងមានអ្នកបំរើប្រុសស្រីជាច្រើន។ ខ្ញុំចាត់គេអោយមកជំរាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្ដីសន្តោសមេត្តាពីលោកម្ចាស់”»។
6
អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជំរាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។
7
លោកយ៉ាកុបភ័យខ្លាច និងតប់ប្រមល់យ៉ាងខ្លាំង លោកក៏ចែកពួកលោកជាពីរជំរំ ហើយចែកហ្វូងចៀម ហ្វូងគោ និងអូដ្ឋ ជាពីរហ្វូងដែរ
8
ព្រោះលោកគិតថា ប្រសិនបើលោកអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។
9
បន្ទាប់មក លោកយ៉ាកុបទូលថា៖ «បពិត្រ ព្រះអម្ចាស់ ជាព្រះនៃលោកអប្រាហាំ ដែលជាជីតារបស់ទូលបង្គំ ជាព្រះនៃលោកអ៊ីសាកដែលជាឪពុករបស់ទូលបង្គំអើយ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងអោយអ្នកបានសុខដុមរមនា!”
10
ទូលបង្គំជាមនុស្សទន់ទាបណាស់ មិនសមអោយព្រះអង្គសំដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ចំពោះទូលបង្គំដល់កំរិតនេះឡើយ។ កាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំ។
11
សូមព្រះអង្គមេត្តាប្រោសទូលបង្គំអោយបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង! ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។
12
ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងអោយអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើអោយពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
13
យប់នោះ លោកយ៉ាកុបក៏ស្នាក់នៅកន្លែងនោះ។ លោកបានយកសត្វមួយចំនួន ដែលលោកមានមកធ្វើជាជំនូន ដល់លោកអេសាវជាបង
14
គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល
15
អូដ្ឋញីសាមសិបក្បាល ព្រមទាំងកូនវាដែលនៅបៅដោះ គោញីសែសិបក្បាល គោបាដប់ក្បាល លាញីម្ភៃក្បាល និងលាឈ្មោលដប់ក្បាល។
16
លោកបានប្រគល់សត្វទាំងនោះអោយពួកអ្នកបំរើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបំរើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយអោយហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។
17
លោកបង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើលោកអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?”
18
នោះអ្នកត្រូវតបវិញថា “ហ្វូងសត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបំរើរបស់លោក គាត់សូមផ្ញើសត្វនេះមកជូនលោកអេសាវជាម្ចាស់។ រីឯគាត់វិញ គាត់កំពុងតែមកតាមក្រោយយើងខ្ញុំ”»។
19
លោកយ៉ាកុបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ លោកបង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ជាម្ចាស់ ត្រូវជំរាបលោកដូច្នេះ
20
គឺជំរាបលោកថា “យ៉ាកុបជាអ្នកបំរើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់អោយគេនាំទៅមុននេះ មុខជាធ្វើអោយគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
21
គេក៏នាំសត្វទាំងឡាយដែលលោកផ្ញើជាជំនូននោះទៅមុន តែយប់នោះ លោកយ៉ាកុបស្នាក់នៅក្នុងជំរំ។
22
នៅយប់ដដែលនោះ លោកបានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបំរើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។
23
កាលលោកអោយក្រុមគ្រួសារឆ្លងទឹករួចហើយ លោកក៏អោយគេចម្លងអ្វីៗដែលជារបស់លោកទៅដែរ។
24
លោកយ៉ាកុបនៅតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។
25
កាលបុរសនោះឃើញថាពុំអាចឈ្នះលោកយ៉ាកុបបាន ក៏វាយលោកចំចង្កេះ។ លោកយ៉ាកុបក៏ថ្លោះចង្កេះ នៅពេលបោកចំបាប់គ្នានោះ។
26
បុរសនោះពោលថា៖ «ទុកអោយខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនអោយលោកទៅទេ ទាល់តែអោយពរខ្ញុំសិន»។
27
បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។
28
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
29
លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកអោយខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏អោយពរលោកយ៉ាកុបនៅទីនោះទៅ។
30
លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
31
ពេលលោកយ៉ាកុបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។
32
ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ ដ្បិតព្រះជាម្ចាស់បានវាយចំចន្លកចង្កេះរបស់លោកយ៉ាកុប។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50