bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Genesis 48
Genesis 48
Khmer Standard Version 1954 = Hammond Version
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 49 →
1
ក្រោយមក មានគេជំរាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
2
គេជំរាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។
3
លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត ដែលយាងមកអោយពុកឃើញនៅលូស ក្នុងស្រុកកាណាន បានប្រទានពរពុក។
4
ព្រះអង្គមានព្រះបន្ទូលមកពុកថា “យើងនឹងធ្វើអោយអ្នកមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិដ៏ច្រើន។ យើងនឹងប្រគល់ទឹកដីនេះអោយពូជពង្សរបស់អ្នក ទុកជាកម្មសិទ្ធិរហូតតទៅ”។
5
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
6
ចំពោះកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ ទើបរាប់ថាជាកូនរបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះនឹងទទួលកេរមត៌ក តាមរយៈអេប្រាអ៊ីម និងម៉ាណាសេ។
7
ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្ដាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។
8
លោកអ៊ីស្រាអែលសម្លឹងមើលកូនប្រុសរបស់លោកយ៉ូសែប ហើយសួរថា៖ «អ្នកទាំងពីរជានរណា?»។
9
លោកយ៉ូសែបឆ្លើយថា៖ «នេះជាកូនៗដែលព្រះជាម្ចាស់ប្រទានមកកូន នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងអោយពរវា»។
10
ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលចុះអន់ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រាអែលក៏ឱបថើបចៅ។
11
លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះជាម្ចាស់បានប្រោសអោយពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
12
លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ អោនមុខដល់ដី។
13
បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្ដាំ គឺអោយនៅខាងឆ្វេងលោកអ៊ីស្រាអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្ដាំលោកអ៊ីស្រាអែល។
14
លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង
15
រួចលោកអោយពរលោកយ៉ូសែបថា៖ «សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាកធ្លាប់គោរពបំរើ សូមព្រះជាម្ចាស់ដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ
16
សូមទេវតា ដែលបានរំដោះពុកអោយរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមអោយគេរំលឹកឈ្មោះពុក ឈ្មោះរបស់លោកអប្រាហាំជាជីតា និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមអោយកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
17
លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។
18
លោកយ៉ូសែបជំរាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្ដាំលើក្បាលវាឯណេះវិញ»។
19
ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិដ៏ធំ»។
20
នៅថ្ងៃនោះ លោកអ៊ីស្រាអែលអោយពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅអោយពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានអោយអ្នកបានចំរុងចំរើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។
21
លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះអង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។
22
ពុកអោយតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរី ដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 49 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50