bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Genesis 36
Genesis 36
Khmer Standard Version 1954 = Hammond Version
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 37 →
1
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ពោលគឺលោកអេដុម។
2
លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី
3
និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។
4
នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល
5
ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។
6
លោកអេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបំរើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោករកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីលោកយ៉ាកុបជាប្អូនរបស់លោក
7
ដ្បិតលោកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាបានឡើយ។ រីឯស្រុកដែលលោកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សំរាប់អោយហ្វូងសត្វរបស់លោកទាំងពីរនៅជាមួយគ្នាបានដែរ។
8
លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថា អេដុមដែរ។
9
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។
10
កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ: អេលីផាស ជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួល ជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
11
កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។
12
អេលីផាស ជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
13
កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
14
កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
15
រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស
16
លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។
17
រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេហួល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។
18
មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។
19
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។
20
រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា
21
ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់លោកសៀរ នៅស្រុកអេដុម។
22
កូនចៅរបស់ឡូថាន មាន ហូរី និងហេម៉ាម។ ប្អូនស្រីរបស់ឡូថាន ឈ្មោះនាងធីមណា។
23
រីឯកូនចៅរបស់សូបាល មានឈ្មោះដូចតទៅ: អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។
24
រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។
25
កូនចៅរបស់លោកអណាមាន ឌីសសុន និងនាងអហូលីបាម៉ា។
26
កូនចៅរបស់ឌីសសុនមានឈ្មោះដូចតទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
27
កូនចៅរបស់អេស៊ើរមានឈ្មោះដូចតទៅ: ប៊ីលហាន សាវ៉ាន និងយ៉ាកាន។
28
កូនចៅរបស់ឌីសានមាន អ៊ូស និងអរ៉ាន។
29
រីឯមេកន្ទ្រាញរបស់ជនជាតិហូរីមានឈ្មោះដូចតទៅ: លោកឡូថាន លោកសូបាល លោកស៊ីបៀន លោកអណា
30
លោកឌីសូន លោកអេស៊ើរ និងលោកឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។
31
មុនពេលមានស្ដេចគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមាននាមដូចតទៅ
32
ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបា ក្នុងស្រុកអេដុម។
33
លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។
34
ព្រះបាទយ៉ូបាបសោយទិវង្គតទៅ ព្រះបាទហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស
35
ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។
36
ព្រះបាទហាដាឌសោយទិវង្គតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។
37
ព្រះបាទសាំឡាសោយទិវង្គតទៅ ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួស។
38
ព្រះបាទសូលសោយទិវង្គតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួស។
39
ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ សោយទិវង្គតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរេឌ និងជាចៅរបស់លោកម៉េសាហាប់។
40
រីឯមេកន្ទ្រាញរបស់ជនជាតិអេសាវមានឈ្មោះតាមអំបូរ និងតាមទឹកដីដូចតទៅ: លោកធីមណា លោកអាលវ៉ា លោកយេថេត
41
លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
42
លោកកេណាស លោកថេម៉ាន លោកមីបសារ
43
លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ លោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 37 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50