bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Genesis 50
Genesis 50
Khmer Standard Version 1954 = Hammond Version
← Chapter 49
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
1
លោកយ៉ូសែបឱបឪពុក ហើយយំសំរក់ទឹកភ្នែកលើមុខឪពុក ព្រមទាំងថើបលោកទៀតផង។
2
បន្ទាប់មក លោកយ៉ូសែបបញ្ជាអោយគ្រូពេទ្យ ដែលនៅបំរើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រាអែល។
3
គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខលោកយ៉ាកុប អស់រយៈពេលចិតសិបថ្ងៃ។
4
លុះផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅទូលថ្វាយព្រះករុណាដូចតទៅនេះ:
5
ឪពុកទូលបង្គំបានសុំអោយទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។
6
ព្រះចៅផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «សុំលោកអញ្ជើញទៅបញ្ចុះសពឪពុករបស់លោក ដូចលោកបានស្បថជាមួយគាត់ចុះ»។
7
លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។
8
ក្រុមគ្រួសាររបស់លោកយ៉ូសែបទាំងមូល បងប្អូន និងញាតិសន្ដានឪពុករបស់លោកទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ អោយនៅតំបន់កូសែន។
9
មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើអោយក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។
10
លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
11
ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។
12
កូនៗរបស់លោកយ៉ាកុបនាំគ្នាធ្វើតាមបណ្ដាំរបស់ឪពុក
13
គឺគេបានយកសពលោកទៅស្រុកកាណាន រួចបញ្ចុះក្នុងគុហានៅចំការម៉ាកពេឡា ជាចំការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហេត សំរាប់ធ្វើជាកន្លែងបញ្ចុះសព នៅជិតម៉ាមរ៉េ។
14
ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកលោក។
15
កាលបងៗរបស់លោកយ៉ូសែបឃើញឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។
16
ដូច្នេះ បងប្អូនបានអោយគេជំរាបលោកយ៉ូសែបដូចតទៅ៖ «មុននឹងទទួលមរណភាព ឪពុកយើងបានផ្ដាំថា:
17
ចូរកូនៗប្រាប់យ៉ូសែបថា “កូនអើយ ចូរអត់ទោសអោយបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន” តែឥឡូវនេះ សូមកូនមេត្តាអត់ទោសអោយគេ ជាអ្នកបំរើរបស់ព្រះជាម្ចាស់ ដែលពុកគោរពនោះផងទៅ!»។ លោកយ៉ូសែបឮដូច្នេះ លោកក៏យំ។
18
បងៗរបស់លោកនាំគ្នាមកជួបលោកផ្ទាល់ ពួកគេក្រាបនៅទៀបជើងលោក ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់លោកប្អូន»។
19
លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសព្រះជាម្ចាស់ទេ!
20
បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើអោយការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។
21
ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
22
លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកបានរស់នៅក្នុងស្រុកអេស៊ីប លោករស់បានមួយរយដប់ឆ្នាំ។
23
លោកយ៉ូសែបបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយលោកក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលលោកបានបីដាក់លើភ្លៅផងដែរ។
24
លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានអោយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
25
បន្ទាប់មក លោកយ៉ូសែបអោយកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។
26
លោកយ៉ូសែបក៏ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានអប់សពលោក ហើយដាក់ក្នុងក្ដារមឈូសមួយនៅស្រុកអេស៊ីប។
← Chapter 49
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50