bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Genesis 44
Genesis 44
Khmer Standard Version 1954 = Hammond Version
← Chapter 43
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 45 →
1
បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវអោយពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។
2
ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។
3
លុះភ្លឺឡើង គេអនុញ្ញាតអោយកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅ តាំងពីព្រលឹម។
4
ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះអោយទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ?
5
ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសំរាប់ពិសាទឹក និងសំរាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។
6
អ្នកមើលខុសត្រូវលើផ្ទះដេញតាមពួកគេទាន់ ហើយនិយាយទៅពួកគេ តាមពាក្យលោកយ៉ូសែបបង្គាប់។
7
ពួកគេតបមកវិញថា៖ «ហេតុដូចម្ដេចបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។
8
ពេលយើងខ្ញុំឃើញប្រាក់នៅមាត់បាវស្រូវ យើងខ្ញុំបានយកប្រាក់នោះ ពីស្រុកកាណានមកជូនលោកវិញ ដូច្នេះ តើអោយយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះម្ចាស់របស់លោកដូចម្ដេចកើត!
9
ក្នុងចំណោមយើងខ្ញុំ បើលោកម្ចាស់រកឃើញថា អ្នកណាលួចយកពែង អ្នកនោះត្រូវទទួលទោសដល់ជីវិត ហើយសូមយកយើងខ្ញុំទៅធ្វើជាទាសករចុះ!»។
10
បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។
11
ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។
12
អ្នកមើលខុសត្រូវលើផ្ទះលោកយ៉ូសែប ក៏ចាប់ផ្ដើមឆែកឆេរមើលបាវរបស់អ្នកដែលចាស់ជាងគេ រហូតដល់អ្នកដែលក្មេងជាងគេ ហើយរកពែងនោះឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។
13
បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។
14
លោកយូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់លោកយ៉ូសែប ឃើញលោកនៅទីនោះនៅឡើយ។ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។
15
លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
16
លោកយូដាតបថា៖ «យើងខ្ញុំប្របាទគ្មានអ្វីឆ្លើយនឹងលោកម្ចាស់ទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ ព្រះជាម្ចាស់បានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំ ព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់លោកម្ចាស់»។
17
លោកយ៉ូសែបប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញដោយសុខសាន្តចុះ»។
18
ពេលនោះ លោកយូដាខិតចូលទៅជិតលោកយ៉ូសែបអង្វរថា៖ «លោកម្ចាស់អើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតអោយខ្ញុំប្របាទជំរាបជូនលោកម្ចាស់ស្ដាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់មានអំណាចស្មើនឹងព្រះចៅផារ៉ោនដែរ។
19
លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ”
20
យើងខ្ញុំបានជំរាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។
21
លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកអោយយើងឃើញផ្ទាល់នឹងភ្នែកផង!”។
22
យើងខ្ញុំបានជំរាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។
23
លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។
24
ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជំរាបគាត់។
25
ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសំរាប់ក្រុមគ្រួសារយើងមក”។
26
យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។
27
ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។
28
ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។
29
ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើអោយពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។
30
ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ
31
ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើអោយឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។
32
ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។
33
ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតអោយខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតអោយវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។
34
ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
← Chapter 43
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 45 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50