bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Genesis 9
Genesis 9
Khmer Standard Version 1954 = Hammond Version
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 10 →
1
ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅអោយបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ!
2
សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាននឹងភ័យខ្លាចអ្នករាល់គ្នា។ យើងអោយអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។
3
សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារសំរាប់អ្នករាល់គ្នា គឺយើងអោយអ្វីៗមកអ្នករាល់គ្នា ដូចយើងបានអោយធញ្ញជាតិដល់អ្នករាល់គ្នាដែរ។
4
ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
5
ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងអោយវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងអោយមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
6
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញ មិនខាន។ ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សលោកមកជាតំណាងរបស់ព្រះអង្គ។
7
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅអោយបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយអោយមានពាសពេញលើផែនដីចុះ»។
8
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖
9
«យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ
10
ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។
11
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។
12
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ
13
គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
14
ពេលណាយើងប្រមូលពពកអោយមូលផ្ដុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។
15
ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
16
ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។
17
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
18
កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។
19
កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។
20
លោកណូអេបានភ្ជួររាស់ដី ដាំចំការទំពាំងបាយជូរ មុនគេបង្អស់។
21
លោកបានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹងរបូតខោអាវនៅក្នុងជំរំរបស់លោក។
22
លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។
23
ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។
24
ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ
25
លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ! សូមអោយបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។
26
លោកពោលទៀតថា៖ «សូមលើកតម្កើង ព្រះអម្ចាស់ ជាព្រះរបស់សិម សូមអោយកាណានបានទៅជា ទាសកររបស់សិមចុះ!
27
សូមព្រះជាម្ចាស់ប្រទានអោយយ៉ាផេត មានចិត្តទូលំទូលាយ អោយគេបានស្នាក់នៅ ក្នុងជំរំរបស់សិម ហើយអោយកាណាន បានទៅជាទាសកររបស់អ្នកទាំងពីរ»។
28
ក្រោយទឹកជំនន់ធំ លោកណូអេរស់បានបីរយហាសិបឆ្នាំទៀត។
29
លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50