bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Isaiah 28
Isaiah 28
Khmer Standard Version 1954 = Hammond Version
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 29 →
1
ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។
2
ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់អោយមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើអោយមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើអោយ មានទឹកជំនន់យ៉ាងធំ។ ព្រះអង្គនឹងច្រានក្រុងនោះអោយរលំដល់ដី។
3
ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីម នឹងត្រូវខ្មាំងជាន់ឈ្លី។
4
រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ ក៏ត្រូវវិនាសដូចក្ដឹបឧទុម្ពរនៅដើមរដូវ ត្រូវគេបេះហើយទំពាលេបអស់ទៅ។
5
នៅថ្ងៃនោះ ព្រះអម្ចាស់ នៃពិភពទាំងមូល នឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សំរាប់ប្រជាជនរបស់ព្រះអង្គដែលនៅសេសសល់។
6
ព្រះអង្គនឹងប្រោសប្រទានអោយចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានអោយអស់អ្នកការពារទឹកដី មានកម្លាំងរុញច្រានសត្រូវដែលមកយាយី។
7
រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗនាំអោយវង្វេងវង្វាន់ដែរ។ ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ នាំអោយវង្វេង។ សុរានាំអោយពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំអោយគេវង្វេងវង្វាន់ បណ្ដាលអោយគេឃើញនិមិត្តហេតុផ្ដេសផ្ដាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។
8
តុរបស់គេប្រឡាក់ពេញដោយកំអួត គួរអោយខ្ពើម គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។
9
គេពោលថា: «អេសាយនេះចង់បង្រៀនអ្វី? តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ ប្រាប់នរណា? តើគាត់ចង់បង្ហាត់បង្រៀន កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ កូនង៉ាដែលគេលែងអោយបៅនោះឬ?
10
គាត់ចេះតែពោលថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!”»
11
ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននេះ ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន ព្រះអង្គនឹងយកភាសាដទៃទៀត មកនិយាយជាមួយពួកគេ។
12
ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា “ទុកអោយអ្នកហត់នឿយ មករកសំរាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
13
ហេតុនេះហើយបានជា ព្រះអម្ចាស់ មានព្រះបន្ទូលទៅកាន់ពួកគេដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួលបាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។
14
មេដឹកនាំក្រុងយេរូសាឡឹម ដែលចូលចិត្តតែនិយាយចំអកអើយ! ចូរនាំគ្នាស្ដាប់ ព្រះអម្ចាស់ មានព្រះបន្ទូល ដូចតទៅ:
15
អ្នករាល់គ្នាអះអាងថា អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ ស្ថានមនុស្សស្លាប់។ កាលណាមានគ្រោះកាចមកដល់ អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង និងយកការភូតភរជាជំរក។
16
ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
17
យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រំលើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជំរករបស់អ្នករាល់គ្នាទៅដែរ។
18
សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។
19
រាល់ពេលដែលគ្រោះកាចនោះមកដល់ វានឹងបំផ្លាញអ្នករាល់គ្នា គ្រោះកាចនោះនឹងកើតមានរៀងរាល់ព្រឹករៀងរាល់ថ្ងៃ និងរៀងរាល់យប់។ បើគ្រាន់តែឮសូរគេនិយាយ ក៏ធ្វើអោយញ័ររន្ធត់ដែរ។
20
ពេលនោះ គ្រែដេកបែរទៅជាខ្លីពេក រីឯភួយក៏តូចពេករកដណ្ដប់ពុំបានដែរ។
21
ព្រះអម្ចាស់ នឹងយាងមក ដូចកាលព្រះអង្គយាងមកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ព្រះអង្គក្រោកឡើង សំដែងប្ញទ្ធិបារមី ដែលជាប្ញទ្ធិបារមីដ៏ចម្លែក ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ ដែលជាកិច្ចការខុសប្លែកពីធម្មតា។
22
ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិត ព្រះជាអម្ចាស់ នៃពិភពទាំងមូល បានប្រាប់អោយខ្ញុំដឹងថា ព្រះអង្គសំរេចរំលាយស្រុកនេះទាំងមូលរួចហើយ។
23
ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំ ចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ!
24
តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ ចេះតែភ្ជួរជានិច្ចរហូតទៅឬ? តើគាត់នៅតែត្រឡប់ និងរាស់ដីជានិច្ចឬ?
25
ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។
26
ព្រះជាម្ចាស់ប្រាប់អោយគាត់ដឹងថា តើត្រូវធ្វើយ៉ាងណាៗខ្លះ ព្រះអង្គបង្ហាត់បង្រៀនគាត់។
27
ពេលបេះសណ្ដែក បេះល្ងរួចហើយ គាត់យកឈើមកវាយគ្រាប់សណ្ដែក និងយករំពាត់មកវាយគ្រាប់ល្ង គឺគាត់មិនយករនាស់មករាស់សណ្ដែក ឬក៏យករទេះមកបរពីលើល្ងឡើយ។
28
រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាអោយទៅជាម្សៅទេ។
29
គាត់ចេះធ្វើការទាំងនេះមកពី ព្រះអម្ចាស់ នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ព្រះអង្គ គួរអោយកោតសរសើរ ហើយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66