bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Isaiah 54
Isaiah 54
Khmer Standard Version 1954 = Hammond Version
← Chapter 53
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 55 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលថា: ក្រុងយេរូសាឡឹមអើយ អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ តែឥឡូវនេះចូរស្រែកហ៊ោយ៉ាងសប្បាយ! អ្នកដែលលែងសំរាលកូនអើយ! ចូរអបអរសាទរឡើង ដ្បិតភរិយាដែលស្វាមីបោះបង់ចោល នឹងមានកូនច្រើនជាងភរិយាដែលស្វាមី នៅជាមួយទៅទៀត។
2
ចូរពង្រីកជំរំរបស់អ្នកអោយទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក អោយវែងកុំសំចៃឡើយ! ចូរទាញខ្សែអោយវែង និងបោះចម្រឹងអោយមាំ
3
ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
4
កុំភ័យខ្លាចអ្វី អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយចិត្តអោយសោះ ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ អ្នកនឹងភ្លេចភាពអាម៉ាស់ ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល នៅគ្រាដែលយើងបោះបង់ចោលអ្នក។
5
ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា « ព្រះអម្ចាស់ នៃពិភពទាំងមូល»។ ព្រះដែលបានលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា «ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
6
អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំ តែឥឡូវនេះ ព្រះអម្ចាស់ ត្រាស់ហៅអ្នក អោយវិលមកវិញហើយ។ ព្រះរបស់អ្នកមានព្រះបន្ទូលថា: “បុរសពុំអាចបោះបង់ចោលភរិយាដែល ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
7
យើងបានបោះបង់អ្នកមួយភ្លែតមែន តែយើងនឹងទទួលអ្នកមកវិញ ដោយចិត្តអាណិតអាសូរពន់ពេកណាស់។
8
យើងបានខឹងសម្បារនឹងអ្នក ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដែលលោះអ្នកមកវិញ។
9
កាលពីជំនាន់លោកណូអេ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងអោយទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។
10
ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី សេចក្ដីស្រឡាញ់របស់យើង មិនឃ្លាតចេញពីអ្នកឡើយ រីឯសម្ពន្ធមេត្រីរបស់យើង ដែលផ្ដល់អោយអ្នកបានសុខសាន្តនោះ ក៏មិនប្រែប្រួលដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដែលអាណិតមេត្តាអ្នក។
11
ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
12
យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
13
យើងជា ព្រះអម្ចាស់ នឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
14
អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។ គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ អោយអ្នកតក់ស្លុតទៀតទេ។
15
ប្រសិនបើមាននរណាវាយប្រហារអ្នក នោះមិនមែនយើងចាត់គេអោយមកទេ បើគេវាយប្រហារអ្នក គេនឹងដួលនៅមុខអ្នកជាមិនខាន។
16
យើងបានបង្កើតជាងដែក ដែលដុតធ្យូងលត់ដំ ផលិតគ្រឿងអាវុធ ដើម្បីធ្វើសឹកសង្គ្រាម ហើយយើងក៏បានបង្កើតអ្នកកំទេច គ្រឿងអាវុធនោះដែរ។
17
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើអោយគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបំរើរបស់យើង ព្រមទាំងរកយុត្តិធម៌អោយពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
← Chapter 53
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 55 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66