bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Isaiah 30
Isaiah 30
Khmer Standard Version 1954 = Hammond Version
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 31 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលថា: កូនៗដែលចេះតែបះបោរ មុខជាត្រូវវេទនាពុំខាន! ពួកគេបានធ្វើតាមគំរោងការ ដែលយើងមិនបានគ្រោងទុក ពួកគេបានចងសម្ពន្ធមិត្ត ផ្ទុយពីឆន្ទៈរបស់យើង ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
2
ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។
3
ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំអោយអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំអោយអ្នករាល់គ្នាបាក់មុខជាមិនខាន!
4
ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា ទៅដល់ក្រុងសូអានហើយ ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស
5
តែពួកគេនឹងត្រូវខកចិត្ត ដោយឃើញថាប្រជាជនអេស៊ីប ពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេ គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ ពុំអាចជួយពួកគេបានទាល់តែសោះ! ផ្ទុយទៅវិញ មានតែនាំអោយពួកគេត្រូវ អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
6
សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប: ពួកគេឆ្លងកាត់វាលហួតហែងគួរអោយព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅអោយប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
7
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារអោយ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
8
ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្ម ហើយសរសេរជាលាយលក្ខណ៍អក្សរ នៅចំពោះមុខអ្នកក្រុងយេរូសាឡឹម ទុកជាឯកសារទៅអនាគត ទុកជាភស្ដុតាងអស់កល្បជាអង្វែងតរៀងទៅ។
9
ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ ពួកគេសុទ្ធតែជាកូនអកតញ្ញូ ដែលពុំព្រមស្ដាប់ដំបូន្មានរបស់ ព្រះអម្ចាស់ ទេ។
10
គេបំបិទមាត់ហោរាថា “កុំទាយអី” ហើយប្រាប់គ្រូទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
11
ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលប្រាប់យើងទៀត!”។
12
ហេតុនេះហើយបានជាព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖ អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង ហើយបែរទៅពឹងផ្អែកលើ អំណាចផ្ដាច់ការ និងកលល្បិច។
13
អំពើអាក្រក់នេះនឹងបណ្ដាលអោយអ្នករាល់គ្នា វិនាសសូន្យដោយមិនដឹងខ្លួន ដូចស្នាមនៅលើកំពែងដ៏ខ្ពស់ ធ្វើអោយកំពែងប្រេះរលំភ្លាមមួយរំពេច។
14
កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកំទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសំរាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។
15
ព្រះជាអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែលមានព្រះបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។
16
អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចំបាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។
17
ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង អ្នករាល់គ្នាមួយពាន់នាក់អោយរត់ប្រាសអាយុ ខ្មាំងតែប្រាំនាក់នឹងធ្វើអោយអ្នករាល់គ្នា រត់អស់គ្មានសល់។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលសល់ពីស្លាប់មានគ្នាតិចណាស់ គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។
18
ប៉ុន្តែ ព្រះអម្ចាស់ រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិត ព្រះអម្ចាស់ ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។
19
ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកព្រះអង្គ ព្រះអង្គនឹងប្រណីសន្ដោស ពេលណាព្រះអង្គឮសំឡេងអ្នក ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។
20
នៅគ្រាមានអាសន្ន ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា នៅពេលខ្វះខាត ព្រះអង្គនឹងប្រទានទឹកអោយអ្នករាល់គ្នា។ ព្រះអង្គដែលបង្រៀនអ្នក លែងពួននឹងអ្នកទៀតហើយ អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។
21
បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ា ដែលអ្នករាល់គ្នាត្រូវដើរ!»។
22
ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគំរក់!»។
23
ព្រះអម្ចាស់នឹងប្រទានភ្លៀងអោយធ្លាក់ចុះមក លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ ហើយដីនឹងធ្វើអោយដំណាំដុះឡើង យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។ នៅថ្ងៃនោះហ្វូងសត្វរបស់អ្នក នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
24
គោ និងក្របីដែលធ្លាប់អូសនង្គ័ល ក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុត ដែលគេជជុះនឹងរនាស់ដែរ។
25
នៅថ្ងៃមហាពិឃាត គឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំ នោះនឹងមានទឹកហូរស្រោចស្រព ភ្នំទាំងធំទាំងតូច។
26
នៅថ្ងៃដែល ព្រះអម្ចាស់ រុំរបួសអោយ ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលដែលព្រះអង្គព្យាបាលគេ អោយបានជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
27
មើល ព្រះអម្ចាស់ ផ្ទាល់នឹងយាងមកពីចម្ងាយ ទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំង ព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹង ភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
28
ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹង ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះ អោយវិនាសបាត់បង់ ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
29
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
30
ពេលនោះ ព្រះអម្ចាស់ នឹងបន្លឺព្រះសូរសៀង ប្រកបដោយតេជបារមី ព្រះអង្គនឹងបង្ហាញព្រះចេស្ដា និងព្រះពិរោធរបស់ព្រះអង្គ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើអោយភ្លៀង និងព្រឹលដែលបង្អុរចុះមក។
31
ជនជាតិអាស្ស៊ីរីនឹងភ័យញាប់ញ័រជាខ្លាំង នៅពេលឮព្រះសូរសៀងរបស់ ព្រះអម្ចាស់ និងពេលព្រះអង្គវាយធ្វើទោសពួកគេ។
32
គ្រប់ពេលដែលពួកគេត្រូវដំបង គឺនៅពេល ព្រះអម្ចាស់ វាយពួកអាស្ស៊ីរី នោះនឹងឮស្នូរសំឡេងក្រាប់ និងចាប៉ីលេងកំដរផង។
33
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុក សំរាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសំរាប់ដុត។ ខ្យល់របស់ ព្រះអម្ចាស់ ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66