bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Isaiah 55
Isaiah 55
Khmer Standard Version 1954 = Hammond Version
← Chapter 54
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 56 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលថា: អស់អ្នកដែលស្រេកទឹកអើយ ចូរនាំគ្នាមករកទឹកឯណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមកហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ!
2
ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ? ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
3
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះដាវីឌ។
4
យើងបានតែងតាំងដាវីឌ អោយធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងអោយធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។
5
អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ ដែលអ្នកមិនស្គាល់ពីមុនអោយមក ហើយប្រជាជាតិដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ព្រោះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រទានអោយអ្នកបានថ្កុំថ្កើងរុងរឿង។
6
ចូរស្វែងរក ព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ អោយអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គ ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។
7
មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករក ព្រះអម្ចាស់ វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន អោយតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ អត់ទោសអោយគេ។
8
ព្រះអម្ចាស់ មានព្រះបន្ទូលថា: គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។
9
មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើងក៏ខុសប្លែកពី គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
10
ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើអោយដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសំរាប់អ្នកសាបព្រោះ និងផ្ដល់អាហារអោយគេបរិភោគ។
11
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសំរេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់អោយមកធ្វើរួចរាល់សព្វគ្រប់។
12
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
13
ដើមកកោះនឹងដុះឡើងជំនួសបន្លា ដើមចំប៉ីនឹងដុះជំនួសខ្ញែរ ទុកជាទីសំគាល់ដែលឥតប្រែប្រួល អោយមនុស្សម្នាដឹងឮរហូតតទៅថា ព្រះអម្ចាស់ បានធ្វើការនេះ។
← Chapter 54
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 56 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66