bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Isaiah 57
Isaiah 57
Khmer Standard Version 1954 = Hammond Version
← Chapter 56
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 58 →
1
មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។
2
ប៉ុន្តែ សន្តិភាពនឹងមកដល់ អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ នឹងបានសំរាកយ៉ាងសុខសាន្ត។
3
រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់ព្រះជាម្ចាស់ ហើយគោរពព្រះក្លែងក្លាយ ចូរនាំគ្នាចូលមក!
4
តើអ្នករាល់គ្នាកំពុងចំអកអោយនរណា? តើអ្នករាល់គ្នាហាមាត់យ៉ាងធំ ហើយលៀនអណ្ដាតដាក់នរណា? អ្នករាល់គ្នាពិតជាកូនបះបោរ និងពូជអ្នកកុហកមែន!
5
អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើសក្ការៈ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
6
អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។ តើអោយយើងអត់ទ្រាំបានឬ?
7
អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8
អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ព្រមទាំងឡើងទៅដេកជាមួយសហាយ ដែលអ្នកស្រឡាញ់ ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
9
អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន រត់ទៅថ្វាយបង្គំព្រះម៉ូឡុក អ្នកចាត់ពួកនាំសារអោយទៅឆ្ងាយៗ គឺរហូតទៅដល់ស្ថានមច្ចុរាជ។
10
អ្នកធ្វើដំណើរ រហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
11
តើនរណាធ្វើអោយអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ?
12
យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្ត អំពើដែលអ្នកចាត់ទុកថាសុចរិតនោះ ពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
13
ពេលអ្នកស្រែកអង្វរករ អោយរូបព្រះទាំងនោះរំដោះអ្នកទៅ! រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ រីឯអ្នកដែលមកជ្រកកោនជាមួយយើង នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង ទុកជាកម្មសិទ្ធិដែរ។
14
ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរត្រួសត្រាយរៀបចំផ្លូវ ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ របស់ប្រជាជនយើង!
15
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
16
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។
17
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។
18
យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់ តែយើងនឹងប្រោសគេអោយបានជាសះស្បើយ យើងនឹងដឹកនាំគេ ព្រមទាំងសំរាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។
19
ព្រះអម្ចាស់ មានព្រះបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរអោយសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗ ក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេអោយ បានជាសះស្បើយមែន!
20
រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង រលកសមុទ្រដែលកំពុងតែបក់បោក គ្មាននរណាអាចធ្វើអោយស្ងប់បានឡើយ ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ សព្វបែបយ៉ាងមក។
21
ព្រះរបស់ខ្ញុំមានព្រះបន្ទូលថា: មនុស្សអាក្រក់មិនបានសេចក្ដីសុខសាន្តទេ។
← Chapter 56
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 58 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66