bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Isaiah 49
Isaiah 49
Khmer Standard Version 1954 = Hammond Version
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 50 →
1
ម្នាលអ្នកកោះទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ! ព្រះអម្ចាស់ ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំ តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។
2
ព្រះអង្គបានប្រទានអោយមាត់ខ្ញុំមុតដូចដាវ ព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។ ព្រះអង្គធ្វើអោយខ្ញុំទៅជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
3
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ៊ីស្រាអែលអើយ អ្នកជាអ្នកបំរើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។
4
រីឯខ្ញុំវិញ ខ្ញុំគិតថាខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតអំពើ ខ្ញុំខាតកម្លាំងជាអសារបង់ ហើយគ្មានបានការអ្វីឡើយ។ ប៉ុន្តែ តាមពិត ព្រះអម្ចាស់ នៅតែរកយុត្តិធម៌អោយខ្ញុំ ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
5
ឥឡូវនេះ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំ ព្រះអង្គបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ អោយធ្វើជាអ្នកបំរើរបស់ព្រះអង្គ ដើម្បីណែនាំកូនចៅលោកយ៉ាកុប អោយវិលត្រឡប់មករកព្រះអង្គ និងប្រមូល ប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។ ហេតុនេះហើយបានជា ព្រះអម្ចាស់ ចាត់ទុកខ្ញុំ ថាជាមនុស្សថ្លៃថ្នូរ ហើយព្រះនៃខ្ញុំ ពិតជាកម្លាំងរបស់ខ្ញុំមែន។
6
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបំរើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់លោកយ៉ាកុបអោយងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ អោយវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកអោយធ្វើជាពន្លឺ សំរាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
7
ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកកាន់ អ្នកដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើងដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះដោយយល់ដល់ ព្រះអម្ចាស់ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានជ្រើសរើសអ្នក។
8
ព្រះអម្ចាស់ មានព្រះបន្ទូលថា: នៅគ្រាដែលយើងគាប់ចិត្ត យើងបានឆ្លើយតបមកអ្នក ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នក។ យើងបានញែកអ្នកអោយនៅដាច់ឡែកពីគេ ដើម្បីធ្វើជាសម្ពន្ធមេត្រីសំរាប់ប្រជាជន។ យើងនឹងស្ដារស្រុកទេសឡើងវិញ យើងចែកដីដែលគេបានបោះបង់ចោល អោយប្រជាជន
9
ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!” រួចប្រាប់អស់អ្នកនៅទីងងឹតថា “ចូរបង្ហាញខ្លួនមក!” ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារ តាមវាលស្មៅ នៅលើកំពូលភ្នំ។
10
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតព្រះដែលមានព្រះហឫទ័យ មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
11
យើងនឹងពង្រាបភ្នំទាំងអស់អោយទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានអោយខ្ពស់ឡើង សំរាប់ប្រជាជនរបស់យើង។
12
មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
13
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិត ព្រះអម្ចាស់ សំរាលទុក្ខ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនា។
14
ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់ បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
15
តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!
16
យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។
17
ប្រជាជនដែលនឹងសង់អ្នកឡើងវិញ កំពុងតែរូតរះធ្វើដំណើរមក រីឯសត្រូវដែលបានកំទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។
18
ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សំរាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។
19
ក្រុងដែលគេបំផ្លាញចោលអោយនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ មុខជាមានប្រជាជនមករស់នៅកកកុញ ឥតសល់កន្លែងទំនេរឡើយ រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។
20
អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ តែឥឡូវនេះអ្នកបែរជាឮកូនៗនិយាយថា “ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ ទុកកន្លែងអោយខ្ញុំនៅផង!”។
21
ពេលនោះ អ្នកនឹងរិះគិតថា តើនរណាបានបង្កើតកូនចៅអោយខ្ញុំ ដ្បិតពីមុនខ្ញុំបាត់បង់កូនអស់ហើយ ខ្ញុំពុំអាចបង្កើតកូនបានទៀតឡើយ។ ខ្ញុំត្រូវគេជន្លៀសអោយទៅនៅដាច់ឡែក ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំនៅឯកោតែម្នាក់ឯង ចុះអ្នកទាំងនេះមកពីណា?
22
ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង អោយប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា នាំត្រឡប់មកវិញ។
23
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជា ព្រះអម្ចាស់ អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
24
អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកហើយ តើនរណាអាចដណ្ដើមយកមកវិញបាន? រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ តើនរណាអាចរំដោះបាន?
25
ព្រះអម្ចាស់ មានព្រះបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញបានដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
26
យើងនឹងអោយពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយអោយគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជា ព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 50 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66