bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 19
Isaiah 19
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 20 →
1
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: ព្រះអម្ចាស់ យាងមកស្រុកអេស៊ីប ដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ព្រះអង្គមានព្រះបន្ទូលថា:
2
«យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន ក្រុងមួយច្បាំងនឹងក្រុងមួយ ហើយនគរមួយច្បាំងនឹងនគរមួយទៀត។
3
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
4
យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ របស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹង មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ» - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
5
ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។
6
ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
7
ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ នឹងហិនហោចអស់គ្មានសល់! អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
8
ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។
9
ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់ នឹងមានទឹកមុខស្លេកស្លាំង។
10
អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស នឹងបាត់បង់ទឹកចិត្ត ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។
11
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា “ទូលបង្គំជាពូជអ្នកប្រាជ្ញ ជាពូជស្ដេចនៅជំនាន់ដើម”។
12
ព្រះចៅផារ៉ោនអើយ អ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា? សូមឲ្យពួកគេទូលព្រះករុណាអំពី ហេតុការណ៍ដែល ព្រះអម្ចាស់ នៃពិភពទាំងមូល សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!
13
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។
14
ព្រះអម្ចាស់ នឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
15
នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
16
នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញ ព្រះអម្ចាស់ នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។
17
ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំឭកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែល ព្រះអម្ចាស់ នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។
18
គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ ហើយអ្នកក្រុងនោះស្បថស្បែថា គេនឹងគោរពបម្រើ ព្រះអម្ចាស់ នៃពិភពទាំងមូល។ ក្រុងមួយក្នុងចំណោមក្រុងទាំងប្រាំ នឹងមានឈ្មោះថា “ក្រុងរបស់ព្រះអាទិត្យ” ។
19
គ្រានោះ គេនឹងសង់អាសនៈមួយថ្វាយ ព្រះអម្ចាស់ នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូបមួយថ្វាយ ព្រះអម្ចាស់ នៅក្បែរព្រំដែន
20
ទុកជាសញ្ញាបញ្ជាក់ថា ព្រះអម្ចាស់ នៃពិភពទាំងមូលគង់នៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបអង្វរសូម ព្រះអម្ចាស់ ជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។
21
ព្រះអម្ចាស់ នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់ ព្រះអម្ចាស់ ពិតមែន។ ពួកគេនឹងគោរពបម្រើព្រះអង្គ ដោយថ្វាយយញ្ញបូជា និងតង្វាយផ្សេងៗ ពួកគេនាំគ្នាបន់ ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
22
ព្រះអម្ចាស់ នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេឲ្យជា ពួកគេកែប្រែចិត្តគំនិតមករក ព្រះអម្ចាស់ ហើយព្រះអង្គនឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យជាទៀតផង។
23
នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើ ព្រះអម្ចាស់ ជាមួយគ្នា។
24
នៅគ្រានោះ ជនជាតិអ៊ីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ព្រះពរ។
25
ព្រះអម្ចាស់ នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66