bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 22
Isaiah 22
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 23 →
1
សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូសាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជាជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
2
ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ទាហានរបស់អ្នកដែលស្លាប់ មិនមែនស្លាប់ដោយមុខដាវទេ ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
3
នាយទាហានរបស់អ្នកត្រូវបរាជ័យ បាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។ ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្ដី ក៏ខ្មាំងសត្រូវចាប់បានពួកគេ យកទៅជាឈ្លើយដែរ។
4
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំរវីរវល់នឹងខ្ញុំអី ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ ត្រូវអន្តរាយនោះឡើយ
5
ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់ នៃពិភពទាំងមូល ធ្វើឲ្យមានចលាចល បរាជ័យ និងភាពច្របូកច្របល់។ នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ កំពែងក្រុងត្រូវស្រុត អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
6
កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចម្បាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
7
យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចម្បាំង ហើយកងពលសេះតម្រៀបគ្នា នៅមាត់ទ្វាររបស់អ្នក។
8
យូដាគ្មានអ្វីការពារខ្លួនទេ នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង សស្ត្រាវុធនៅក្នុងប្រាសាទព្រៃ ។
9
អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ នៅក្នុងស្រះប៉ែកខាងក្រោម។
10
អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។
11
អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។
12
នៅគ្រានោះ ព្រះជាអម្ចាស់ នៃពិភពទាំងមូល បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង កោរសក់ និងស្លៀកបាវកាន់ទុក្ខ
13
តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយ គឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀម ហើយស៊ីផឹកជប់លៀងទៅវិញ! អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅ ដ្បិតស្អែកយើងនឹងស្លាប់ហើយ!” ។
14
ប៉ុន្តែ ព្រះអម្ចាស់ នៃពិភពទាំងមូល បានសម្តែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ព្រះអង្គមិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
15
ព្រះជាអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំថា: «ចូរទៅជួបលោកសេបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ:
16
តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
17
ឥស្សរជនអើយ! ព្រះអម្ចាស់ នឹងរំលំអ្នកយ៉ាងទាន់ហន់ ព្រះអង្គនឹងចងអ្នកមិនឲ្យរើរួចឡើយ។
18
ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរថដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!
19
យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។
20
នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា
21
យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក មកបំពាក់ឲ្យគាត់។ យើងនឹងដកអំណាចរបស់អ្នក ប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
22
យើងនឹងប្រគល់កូនសោវាំង របស់ស្ដេចដាវីឌឲ្យគាត់ បើគាត់បើក គ្មាននរណាបិទបានទេ ហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។
23
យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់ មានកិត្តិយសថ្លៃថ្នូរ។
24
សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំ នឹងពឹងផ្អែកលើគាត់ទាំងអស់គ្នា គឺប្រៀបដូចជាចាន ឆ្នាំង និងថូ ដែលគេដាក់ក្នុងសង្រែក ហើយព្យួរនឹងដែកគោលតែមួយ។
25
ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា: “នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”» - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66