bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 29
Isaiah 29
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 30 →
1
ក្រុងអើរាល ក្រុងអើរាល ជាបុរីដែលស្ដេចដាវីឌបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី
2
ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា អាសនៈធ្វើយញ្ញបូជា ។
3
យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នក យើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នក យើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។
4
ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត ពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដី ពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដី សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ ក៏លេចឮពីធូលីដីមកដែរ។
5
ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កម្ទេចចំបើងដែលហុយឡើង។
6
រំពេចនោះ ព្រះអម្ចាស់ នៃពិភពទាំងមូល យាងមកជួយអ្នក ដោយប្រើផ្គរលាន់ ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
7
កងទ័ពដ៏ច្រើនឥតគណនា របស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមក ច្បាំង ឡោមព័ទ្ធ និងចង់កម្ទេច យេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់ មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិ និងដូចសុបិននិមិត្តនៅពេលយប់ដែរ។
8
ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ តែគេភ្ញាក់ឡើងក្រពះនៅទទេ។ អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន កំពុងផឹកទឹក តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
9
ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ
10
ដ្បិត ព្រះអម្ចាស់ បានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការី ព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
11
ចំពោះអ្នករាល់គ្នា អត្ថន័យនៃនិមិត្តហេតុដ៏អស្ចារ្យទាំងនេះ ប្រៀបបាននឹងសេចក្ដីដែលមានចែងទុក ក្នុងសៀវភៅមួយបិទត្រាជិត ហើយគេយកទៅឲ្យមនុស្សម្នាក់ដែល ចេះអក្សរ ទាំងពោលថា «ចូរអានទៅ!» តែអ្នកនោះតបមកវិញថា «ខ្ញុំអានពុំកើតទេ ព្រោះសៀវភៅនេះមានបិទត្រា!»។
12
គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់ ទៀតដែលមិនចេះអក្សរ ទាំងពោលថា «ចូរអានទៅ!» តែអ្នកនោះតបមកវិញថា «ខ្ញុំមិនចេះអក្សរទេ!»។
13
ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
14
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។
15
អស់អ្នកដែលគេចខ្លួនពី ព្រះអម្ចាស់ ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
16
អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង! តើគេអាចចាត់ទុកដីឥដ្ឋ ស្មើនឹងជាងស្មូនកើតឬ? ក្អមមិនអាចនិយាយអំពីជាងស្មូនថា «អ្នកនោះមិនបានសូនខ្ញុំមកទេ» ថូក៏មិនអាចនិយាយអំពីជាងស្មូនថា «គាត់គ្មានប្រាជ្ញា» ដែរ។
17
បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់ នឹងក្លាយទៅជាចម្ការដំណាំ ហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។
18
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូល ដែលមានចែងទុកនៅក្នុងគម្ពីរ ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
19
ព្រះអម្ចាស់ នឹងប្រោសឲ្យមនុស្សទន់ទាប មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល នឹងប្រោសឲ្យមនុស្សក្រីក្រ បានត្រេកអរសប្បាយដ៏លើសលុបដែរ។
20
ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន
21
ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។
22
ហេតុនេះហើយបានជា ព្រះអម្ចាស់ ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុប និងជាព្រះដែលបានលោះលោកអប្រាហាំ មានព្រះបន្ទូលថា ចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុប នឹងលែងអាម៉ាស់ទៀតហើយ គេក៏លែងតក់ស្លុតទៀតដែរ
23
ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
24
ពេលនោះ ពួកដែលវង្វេងស្មារតី បែរជាចាប់ផ្ដើមមានប្រាជ្ញា ហើយអស់អ្នកដែលតែងតែរឹងចចេស បែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66