bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 41
Isaiah 41
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 40
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 42 →
1
មនុស្សម្នានៅតាមកោះ ទាំងឡាយអើយ ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ! ប្រជារាស្ត្រទាំងឡាយអើយ ចូរមានកម្លាំងឡើងវិញ ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ! យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។
2
តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌ ឲ្យមកពីទិសខាងកើត? តើនរណាឲ្យលោកមានជ័យជម្នះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្ដេចនានា? ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដី ព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចកម្ទេចចំបើងប៉ើងតាមខ្យល់។
3
លោកដេញតាមពួកគេ លោកឆ្លងកាត់ទ័ពរបស់គេ ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។
4
តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជា ព្រះអម្ចាស់ ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។
5
ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ ហើយនាំគ្នាភ័យខ្លាច។ ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី នឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។
6
ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា “ចូរមានចិត្តក្លាហានឡើង!”។
7
ជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។ បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។
8
ចំពោះអ្នកវិញ ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែលជាមិត្តសម្លាញ់របស់យើងអើយ!
9
យើងបានដឹកដៃអ្នក ពីស្រុកដាច់ស្រយាលនៃផែនដី យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក យើងបាននិយាយទៅកាន់អ្នកថា: អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើស យើងនឹងមិនបោះបង់ចោលអ្នកឡើយ!
10
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
11
ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និងបាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និងរលាយសូន្យទៅ។
12
អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់
13
ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
14
កូនចៅយ៉ាកុប! ពូជពង្សអ៊ីស្រាអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
15
យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
16
អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែ ព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
17
ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជា ព្រះអម្ចាស់ នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។
18
យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
19
យើងនឹងធ្វើឲ្យមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន ហើយដើមកកោះ ស្រល់ ស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។
20
ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា គឺ ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
21
ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖ «ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង របស់អ្នករាល់គ្នាមក!
22
ឲ្យព្រះទាំងនេះរៀបរាប់ ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត។ ចូររំឭកយើងអំពីហេតុការណ៍ ដែលកើតមាននៅគ្រាដើមដំបូង នោះយើងនឹងរិះគិត។ ចូររៀបរាប់អំពីព្រឹត្តិការណ៍ ដែលនឹងកើតមាននៅអនាគតកាល ដើម្បីឲ្យបានដឹងផង។
23
ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដី ល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
24
តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់ អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះ សុទ្ធតែជាមនុស្សគម្រក់។
25
យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង ហើយអ្នកនោះក៏មកដល់។ នៅទិសខាងកើត គេគោរពឈ្មោះគាត់ គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា ដូចគេដើរជាន់ភក់ ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។
26
តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។
27
យើងទេតើ ដែលបាននាំដំណឹងមកដល់ ក្រុងស៊ីយ៉ូនមុនគេ ដោយចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។
28
យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ ឬឆ្លើយនឹងសំណួរ ដែលយើងសាកសួរនោះទេ។
29
ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់!»
← Chapter 40
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 42 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66