bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 33
Isaiah 33
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 34 →
1
អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
2
ឱ ព្រះអម្ចាស់ អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើព្រះអង្គហើយ រៀងរាល់ព្រឹក សូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង!
3
ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ព្រះអង្គ គេនាំគ្នារត់ចេញទៅ ពេលព្រះអង្គក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
4
ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភណ្ឌនោះ។
5
មនុស្សម្នាលើកតម្កើង ព្រះអម្ចាស់ ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូន មានពោរពេញដោយ សេចក្ដីសុចរិត និងយុត្តិធម៌។
6
ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។ ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់ នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នក ហើយការគោរពកោតខ្លាច ព្រះអម្ចាស់ ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
7
នៅគ្រានោះ អ្នកក្រុងអើរាល ស្រែកតាមផ្លូវ រកគេជួយ រីឯអ្នកដែលទៅចចាររកសន្តិភាព បែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។
8
ផ្លូវនានាស្ងាត់ជ្រងំ ឥតមាននរណាដើរកាត់តាមនោះទៀតទេ គូភាគីលែងគោរពសន្ធិសញ្ញា គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ គឺគេមិនគោរពនរណាទាំងអស់។
9
ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។
10
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងក្រោកឡើង យើងត្រូវងើបឡើង ដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។
11
គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង ពេលណាសម្រេចជារូបរាងឡើង អ្នករាល់គ្នានឹងឃើញមានតែ កម្ទេចសំរាមប៉ុណ្ណោះ ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង ដែលឆេះបំផ្លាញអ្នករាល់គ្នា។
12
ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។
13
អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ! អ្នករាល់គ្នាដែលនៅជិតៗនេះអើយ ចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង!
14
នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
15
មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត និងអ្នកនិយាយការពិត ទើបអាចនៅក្បែរបាន គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកម្រៃ អ្នកមិនព្រមទទួលសំណូក អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ គេបបួលទៅប្រហារជីវិតអ្នកដទៃ អ្នកមិនចង់ឃើញអំពើអាក្រក់។
16
មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ គេនឹងមានថ្មដាដ៏រឹងមាំជាជម្រក គេនឹងមានអាហារ មានទឹកគ្រប់គ្រាន់ ឥតខ្វះអ្វីឡើយ។
17
ពេលនោះ អ្នកនឹងឃើញព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើង អ្នកនឹងឃើញស្រុកទេសរបស់អ្នក មានទឹកដីធំល្វឹងល្វើយ។
18
អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។
19
អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។
20
ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែល យើងតែងជួបជុំគ្នាធ្វើពិធីបុណ្យនោះទៅ អ្នកនឹងឃើញថា យេរូសាឡឹមជាក្រុងមួយដ៏សុខក្សេមក្សាន្ត ជាពន្លាដែលគ្មាននរណារុះរើទៀត ហើយក៏គ្មាននរណាដកចម្រឹង និងស្រាយខ្សែ ចេញពីពន្លានេះបានទៀតដែរ។
21
នៅទីនោះ ព្រះអម្ចាស់ សម្តែងភាពថ្កុំថ្កើង របស់ព្រះអង្គឲ្យយើងឃើញ គឺព្រះអង្គប្រទានទន្លេដ៏ធំទូលាយ ជាទន្លេដែលនាវាចម្បាំងពុំអាចចូលបាន ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
22
ព្រះអម្ចាស់ គ្រប់គ្រងលើយើង ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង ព្រះអង្គជាព្រះមហាក្សត្ររបស់យើង មានតែព្រះអង្គទេដែលសង្គ្រោះយើង។
23
ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងទេ ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ ពេលនោះ គេនឹងយកជយភណ្ឌដ៏ច្រើន មកចែកគ្នា សូម្បីតែមនុស្សខ្វិន ក៏មកយកជយភណ្ឌនេះដែរ។
24
នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66