bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 61
Isaiah 61
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 60
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 62 →
1
ព្រះវិញ្ញាណរបស់ ព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិត ព្រះអម្ចាស់ បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព
2
ព្រមទាំងប្រកាសពីឆ្នាំដែល ព្រះអម្ចាស់ សម្តែង ព្រះហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
3
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។
4
ពួកគេនឹងសង់ក្រុង ដែលបាក់បែកកាលពីមុននោះឡើងវិញ ពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ ឲ្យមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោល ជាច្រើនជំនាន់នោះឡើងវិញ។
5
សាសន៍ដទៃនឹងនាំគ្នាមក ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅរបស់គេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
6
ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា បូជាចារ្យ*របស់ ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។
7
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
8
ព្រះអម្ចាស់ មានព្រះបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
9
ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ របស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា ពួកគេជាជាតិមួយដែល ព្រះអម្ចាស់ បានប្រទានពរ។
10
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែ ព្រះអម្ចាស់ ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
11
ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា ព្រះជាអម្ចាស់ នឹងធ្វើឲ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
← Chapter 60
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 62 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66