bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Isaiah 43
Isaiah 43
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 42
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 44 →
1
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
2
ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
3
ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
4
យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
5
កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត ឲ្យវិលត្រឡប់មកវិញ ហើយប្រមូលពូជពង្សរបស់អ្នក ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។
6
យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
7
គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
8
ចូរនាំប្រជាជននោះចេញមក ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ។
9
ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា ក្នុងចំណោមព្រះរបស់ពួកគេ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? តើព្រះណាបានប្រាប់ឲ្យយើងដឹង អំពីព្រឹត្តិការណ៍ដើមដំបូង? ឲ្យព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
10
ព្រះអម្ចាស់ មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
11
មានតែយើងទេជា ព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ
12
មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាព្រះជាម្ចាស់ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
13
អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
14
ព្រះអម្ចាស់ ដែលបានលោះអ្នករាល់គ្នា គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
15
យើងជា ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា យើងជាព្រះមហាក្សត្រដែលបាន បង្កើតអ្នករាល់គ្នា។
16
ព្រះអម្ចាស់ ដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ
17
ព្រះអង្គដែលបានប្រមូលកងទ័ព មានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ព្រះអង្គមានព្រះបន្ទូលថា:
18
កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន នៅគ្រាដើមដំបូងនោះធ្វើអ្វី កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន នៅបុរាណកាលដែរ។
19
បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
20
សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស
21
គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។
22
ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។
23
អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។
24
អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។
25
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
26
ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស!
27
យ៉ាកុបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។
28
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំព្រះវិហារ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រាអែល។
← Chapter 42
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 44 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66