bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 10
Revelation 10
Khmer 2012 (Khmer Christian Bible)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 11 →
1
ខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃមានពពកព័ទ្ធជុំវិញ ហើយនៅលើក្បាលមានឥន្ទធនូ មុខទេវតានោះដូចជាដួងអាទិត្យ រីឯជើងដូចជាបង្គោលភ្លើង
2
ហើយនៅក្នុងដៃមានសៀវភៅតូចមួយដែលបានបើកជាស្រេច។ ទេវតានោះបានដាក់ជើងស្ដាំលើសមុទ្រ ហើយជើងឆ្វេងលើដីគោក
3
ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចជាសត្វតោស្រែករោទ៍ ហើយពេលទេវតានោះស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏និយាយដែរ។
4
នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។
5
បន្ទាប់មក ទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅស្ថានសួគ៌
6
ហើយស្បថនឹងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រថា៖ «គ្មានពេលវេលាទៀតឡើយ
7
ដ្បិតនៅគ្រានៃសំឡេងត្រែរបស់ទេវតាទីប្រាំពីរដែលលោកបម្រុងនឹងផ្លុំ នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងបានសម្រេចដូចព្រះអង្គបានប្រកាសប្រាប់ពួកអ្នកនាំព្រះបន្ទូលជាបាវបម្រើរបស់ព្រះអង្គ»។
8
បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយកសៀវភៅដែលបានបើកជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ»។
9
ដូច្នេះខ្ញុំក៏ទៅ ហើយប្រាប់ទេវតានោះឲ្យប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ទេវតានោះក៏និយាយមកខ្ញុំថា៖ «ចូរយកសៀវភៅនេះទៅបរិភោគចុះ សៀវភៅនេះនឹងធ្វើឲ្យពោះអ្នកល្វីង ប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។
10
ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។
11
បន្ទាប់មក ពួកគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលម្ដងទៀតអំពីជនជាតិ អំពីប្រទេស អំពីភាសា និងអំពីស្ដេចជាច្រើន»។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22