bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 14
Revelation 14
Khmer 2012 (Khmer Christian Bible)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
1
បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយនៅជាមួយព្រះអង្គមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលមានព្រះនាមរបស់ព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គសរសេរនៅលើថ្ងាសរបស់គេ
2
ខ្ញុំបានឮសំឡេងមួយពីលើមេឃមកដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ហើយសំឡេងដែលខ្ញុំបានឮនោះ គឺដូចជាសំឡេងរបស់ពួកអ្នកលេងពិណកំពុងប្រគំពិណរបស់ខ្លួន
3
ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយគ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។
4
មនុស្សទាំងនេះគឺជាពួកអ្នកដែលមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកជាមួយនឹងស្រ្ដី ដ្បិតពួកគេបានរក្សាខ្លួនឲ្យនៅបរិសុទ្ធ។ អ្នកទាំងនេះគឺជាពួកអ្នកដែលដើរតាមកូនចៀមគ្រប់ទីកន្លែងដែលកូនចៀមទៅ។ អ្នកទាំងនេះត្រូវបានលោះចេញពីចំណោមមនុស្សទុកជាផលដំបូងថ្វាយដល់ព្រះជាម្ចាស់ និងដល់កូនចៀម
5
ហើយនៅមាត់របស់ពួកគេមិនឃើញមានសេចក្ដីភូតភរឡើយ ពួកគេជាមនុស្សឥតបន្ទោសបាន។
6
ហើយខ្ញុំក៏បានឃើញទេវតាមួយរូបទៀតហោះនៅកណ្ដាលអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច ដើម្បីប្រកាសប្រាប់អស់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ
7
ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះបានមកដល់ហើយ ចូរថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយចុះ»។
8
មានទេវតាមួយរូបទៀត ជាទេវតាទីពីរបានមកតាមក្រោយ រួចបន្លឺឡើងថា៖ «រលំហើយ រលំហើយ ក្រុងបាប៊ីឡូនដ៏ធំ ដែលបានឲ្យជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ខ្លួន»។
9
បន្ទាប់មក មានទេវតាមួយរូបទៀតជាទេវតាទីបីបានមកតាមក្រោយ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះ និងរូបចម្លាក់របស់វា ហើយទទួលយកសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន
10
អ្នកនោះនឹងត្រូវផឹកស្រានៃកំហឹងរបស់ព្រះជាម្ចាស់ ជាស្រាដ៏សុទ្ធឥតលាយដែលបានចាក់ចូលក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងត្រូវទទួលទារុណកម្មនៅក្នុងភ្លើង និងស្ពាន់ធ័រនៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀម។
11
នោះផ្សែងនៃទារុណកម្មរបស់ពួកគេក៏ហុយឡើងអស់កល្បជានិច្ច ពួកគេគ្មានសេចក្ដីស្រាកស្រាន្ដឡើយ ទាំងថ្ងៃ ទាំងយប់ គឺពួកអ្នកដែលថ្វាយបង្គំសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងអ្នកណាដែលទទួលសញ្ញាសំគាល់នៃឈ្មោះរបស់វាផង។»
12
នេះហើយគឺជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងជំនឿនៅក្នុងព្រះយេស៊ូ។
13
ខ្ញុំក៏បានឮសំឡេងមួយពីលើមេឃមកថា៖ «ចូរសរសេរដូច្នេះថា មានពរហើយអស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ!» ព្រះវិញ្ញាណក៏មានបន្ទូលថា «មែនហើយ ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្ដិរបស់ពួកគេតាមជាប់ពួកគេ»។
14
ពេលនោះខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្ដៀវដ៏មុតនៅនឹងដៃរបស់លោក។
15
មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយនៅលើពពកនោះថា៖ «សូមប្រើកណ្ដៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលច្រូតហើយ ពីព្រោះចម្រូតនៅផែនដីទុំហើយ។»
16
ដូច្នេះអ្នកដែលអង្គុយនៅលើពពកក៏បោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូត។
17
មានទេវតាមួយរូបទៀតចេញពីព្រះវិហារដែលនៅស្ថានសួគ៌ ទេវតានោះក៏មានកណ្ដៀវមួយដ៏មុតដែរ
18
បន្ទាប់មក ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើង ក៏ចេញពីកន្លែងថ្វាយតង្វាយមក ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងទៅទេវតាដែលមានកណ្ដៀវដ៏មុតនោះថា៖ «ចូរប្រើកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរនៅផែនដីចុះ ដ្បិតផ្លែវាទុំហើយ។»
19
ដូច្នេះទេវតានោះក៏បោះកណ្ដៀវរបស់គាត់ទៅលើផែនដី ហើយប្រមូលផលទំពាំងបាយជូរនៅលើផែនដី រួចបោះចូលទៅក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។
20
ឯកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនោះក៏ត្រូវបានគេយកទៅបញ្ជាន់នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនោះឡើងដល់បង្ហៀរសេះចម្ងាយមួយពាន់ប្រាំមួយរយស្ដេឌៀ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22