bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 7
Revelation 7
Khmer 2012 (Khmer Christian Bible)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 8 →
1
ក្រោយពីហេតុការណ៍នេះ ខ្ញុំបានឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិសដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី លើសមុទ្រ ឬលើដើមឈើណាឡើយ។
2
បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងមកពីទិសខាងកើត ទាំងមានត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់ទេវតាទាំងបួនរូបដែលបានទទួលអំណាចឲ្យធ្វើទុក្ខផែនដី និងសមុទ្រ
3
ថា៖ «មិនត្រូវធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសពួកបាវបម្រើរបស់ព្រះជាម្ចាស់នៃយើងរួចហើយសិន»។
4
ខ្ញុំក៏ឮចំនួនពួកអ្នកដែលត្រូវបានបោះត្រានោះ គឺមានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃពួកកូនចៅអ៊ីស្រាអែលដែលបានបោះត្រា។
5
ពីកុលសម្ព័ន្ធយូដា មានមួយម៉ឺនពីរពាន់នាក់បានបោះត្រា ហើយពីកុលសម្ព័ន្ធរូបេន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធកាដ មានមួយម៉ឺនពីរពាន់នាក់
6
ពីកុលសម្ព័ន្ធអេស៊ើរ មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធណែបថាលី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធម៉ាណាសេ មានមួយម៉ឺនពីរពាន់នាក់
7
ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់
8
ពីកុលសម្ព័ន្ធសាប់យ៉ូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់។
9
ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញមនុស្សយ៉ាងច្រើនសន្ធឹកដែលគ្មានអ្នកណាអាចរាប់បានឡើយ អ្នកទាំងនោះមកពីគ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅនឹងដៃរបស់ពួកគេផង
10
ពួកគេបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «សេចក្ដីសង្គ្រោះស្រេចលើព្រះជាម្ចាស់របស់យើងដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម»
11
នោះទេវតាទាំងអស់ដែលឈរជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបផ្កាប់មុខចុះនៅពីមុខបល្ល័ង្ក ហើយថ្វាយបង្គំព្រះជាម្ចាស់
12
ទាំងនិយាយថា៖ «អាម៉ែន! សូមឲ្យព្រះជាម្ចាស់របស់យើងបានប្រកបដោយព្រះពរ សិរីរុងរឿង ប្រាជ្ញា ការអរព្រះគុណ កិត្ដិយស អំណាច និងឥទ្ធិឫទ្ធិរហូតអស់កល្បជានិច្ច អាម៉ែន!»
13
មានចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើពួកអ្នកដែលពាក់អាវសវែងទាំងនេះជានរណា ហើយមកពីណា?»
14
នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។
15
ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ទាំងបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយព្រះអង្គដែលគង់លើបល្ល័ង្កនោះ ព្រះអង្គនឹងពន្លាតរោងរបស់ព្រះអង្គលើពួកគេ។
16
ពួកគេនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ក៏មិនត្រូវថ្ងៃចាំង ឬត្រូវកម្ដៅណាទៀតដែរ
17
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្កនោះ ព្រះអង្គនឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22