bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 13
Revelation 13
Khmer 2012 (Khmer Christian Bible)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
នោះខ្ញុំឃើញសត្វសាហាវមួយចេញពីសមុទ្រមក វាមានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងរបស់វាមានមកុដដប់ ហើយនៅលើក្បាលរបស់វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់។
2
សត្វសាហាវដែលខ្ញុំឃើញនោះដូចជាខ្លារខិន ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។នាគក៏ប្រគល់អំណាច និងបល្ល័ង្ករបស់វា ព្រមទាំងសិទ្ធិអំណាចយ៉ាងធំដល់សត្វនោះ
3
ហើយក្បាលមួយរបស់សត្វនោះ ហាក់ដូចជាត្រូវរបួសជិតស្លាប់ ប៉ុន្ដែរបួសជិតស្លាប់របស់វានោះក៏បានជាសះឡើងវិញ ដូច្នេះផែនដីទាំងមូលក៏ស្ញប់ស្ញែង ហើយដើរតាមវា។
4
ពួកគេថ្វាយបង្គំនាគ ព្រោះវាបានប្រគល់សិទ្ធិអំណាចរបស់វាដល់សត្វសាហាវនោះ ហើយពួកគេក៏ថ្វាយបង្គំសត្វសាហាវនោះដែរ ទាំងនិយាយថា៖ «តើមាននរណាដូចសត្វនេះ តើមាននរណាអាចច្បាំងនឹងសត្វនេះបាន?»
5
សត្វសាហាវនោះបានទទួលមាត់និយាយពាក្យអួតអាង និងពាក្យប្រមាថព្រះជាម្ចាស់ ហើយវាក៏បានទទួលសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ។
6
វាបានហាមាត់របស់វាប្រមាថព្រះជាម្ចាស់ ប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅរបស់ព្រះអង្គ ព្រមទាំងពួកអ្នកដែលរស់នៅក្នុងស្ថានសួគ៌។
7
វាបានទទួលអំណាចនឹងធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ រួចវាក៏បានទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រទេស
8
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។
9
អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ។
10
អ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះនឹងជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់ដោយដាវ អ្នកនោះនឹងស្លាប់ដោយដាវ។ នេះហើយគឺជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។
11
ខ្ញុំបានឃើញសត្វសាហាវមួយទៀតចេញពីដីមក វាមានស្នែងពីរដូចជាកូនចៀម ហើយវានិយាយដូចជានាគ។
12
វាប្រើសិទ្ធិអំណាចទាំងអស់របស់សត្វសាហាវទីមួយនៅពីមុខសត្វសាហាវទីមួយ ហើយវាធ្វើឲ្យផែនដី និងពួកអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយដែលរបួសជិតស្លាប់របស់វាបានជាសះឡើងវិញនោះ។
13
វាធ្វើទីសំគាល់ធំៗ សូម្បីតែធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដីនៅមុខមនុស្សផង
14
ហើយវាបោកបញ្ឆោតពួកអ្នកដែលរស់នៅលើផែនដីដោយសារទីសំគាល់ដែលវាបានទទួលអំណាចនឹងធ្វើនៅពីមុខសត្វសាហាវនោះ ទាំងប្រាប់ពួកអ្នកដែលរស់នៅលើផែនដីឲ្យធ្វើរូបចម្លាក់មួយសម្រាប់សត្វសាហាវដែលមានរបួសដោយសារដាវ ហើយនៅមានជីវិតនោះ។
15
វាក៏បានទទួលអំណាចនឹងផ្ដល់វិញ្ញាណឲ្យរូបចម្លាក់របស់សត្វសាហាវនោះ ដើម្បីឲ្យរូបចម្លាក់របស់សត្វសាហាវនោះនិយាយបាន និងធ្វើឲ្យមនុស្សទាំងឡាយដែលមិនថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះស្លាប់ផង។
16
វាធ្វើឲ្យមនុស្សទាំងអស់ ទាំងតូច ទាំងធំ ទាំងអ្នកក្រ ទាំងអ្នកមាន ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើឲ្យទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ
17
ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់អ្វីបានឡើយ ប្រសិនបើគេគ្មានសញ្ញាសំគាល់នោះទេ គឺជាឈ្មោះរបស់សត្វសាហាវនោះ ឬលេខឈ្មោះរបស់វា។
18
នេះហើយគឺជាប្រាជ្ញា ហើយអ្នកណាដែលមានការយល់ដឹង ចូរគិតលេខរបស់សត្វសាហាវនោះចុះ ដ្បិតលេខនោះគឺជាលេខរបស់មនុស្ស លេខរបស់វាគឺ ប្រាំមួយរយហុកសិបប្រាំមួយ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22