bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 17
Revelation 17
Khmer 2012 (Khmer Christian Bible)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 18 →
1
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរ ក៏និយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលអង្គុយលើទឹកជាច្រើន
2
ពួកស្ដេចនៅផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយពួកអ្នកដែលរស់នៅលើផែនដីបានស្រវឹងដោយសារស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង»។
3
ទេវតាក៏នាំខ្ញុំចូលទៅក្នុងទីរហោឋាន ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ ហើយខ្ញុំឃើញស្រ្ដីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់នៅពាសពេញខ្លួន ហើយមានក្បាលប្រាំពីរ និងស្នែងដប់។
4
ស្រ្ដីស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមទុំ ហើយតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ទាំងកាន់ពែងមាសមួយនៅក្នុងដៃដែលពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង
5
ហើយនៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះ ជាសេចក្ដីអាថ៌កំបាំងថា «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ជាម្ដាយរបស់ពួកស្រ្ដីពេស្យា និងអំពើគួរស្អប់ខ្ពើមនៅផែនដី»។
6
ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។
7
ទេវតានោះនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកអំពីអាថ៌កំបាំងរបស់ស្រ្តីនោះ និងសត្វសាហាវមានក្បាលប្រាំពីរ និងស្នែងដប់ដែលនាងជិះនោះ។
8
សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។
9
នេះហើយជាគំនិតដែលមានប្រាជ្ញា គឺក្បាលទាំងប្រាំពីរ ជាភ្នំប្រាំពីរដែលស្រ្ដីនោះអង្គុយលើ និងជាស្ដេចប្រាំពីរអង្គដែរ
10
ស្ដេចប្រាំអង្គត្រូវបានផ្ដួលរំលំហើយ មួយអង្គនៅសព្វថ្ងៃនេះ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ ប៉ុន្ដែពេលស្ដេចនោះមកដល់ ស្ដេចនោះត្រូវនៅមួយភ្លែតប៉ុណ្ណោះ
11
រីឯសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាននោះ វាជាស្ដេចទីប្រាំបី ហើយវាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរអង្គនោះដែរ រួចវាក៏វិនាសបាត់ទៅ។
12
ស្នែងដប់ដែលអ្នកឃើញនោះ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានរាជ្យនៅឡើយ ប៉ុន្ដែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចរយៈពេលមួយម៉ោងជាមួយសត្វសាហាវនោះ
13
ស្ដេចទាំងនោះមានគំនិតតែមួយ ហើយពួកគេប្រគល់អំណាច និងសិទ្ធិអំណាចរបស់ខ្លួនដល់សត្វសាហាវនោះ
14
ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
15
ទេវតានោះក៏និយាយមកកាន់ខ្ញុំទៀតថា៖ «ទឹកដែលអ្នកបានឃើញ ហើយជាកន្លែងដែលស្រ្ដីពេស្យាបានអង្គុយនោះ គឺជាប្រជាជន បណ្ដាជន ជនជាតិ និងភាសាទាំងឡាយ។
16
រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វសាហាវនោះ ពួកគេនឹងស្អប់ស្រ្ដីពេស្យានោះ ហើយនឹងធ្វើឲ្យនាងហិនហោច និងនៅអាក្រាត ពួកគេនឹងស៊ីសាច់នាង ហើយដុតនាងដោយភ្លើងទៀតផង
17
ដ្បិតព្រះជាម្ចាស់បានដាក់សេចក្ដីនេះនៅក្នុងចិត្ដពួកគេ ដើម្បីសម្រេចបំណងរបស់ព្រះអង្គដោយឲ្យពួកគេមានគំនិតតែមួយ ហើយប្រគល់រាជ្យរបស់ពួកគេដល់សត្វសាហាវនោះរហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។
18
រីឯស្រ្ដីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំដែលមានអំណាចគ្រប់គ្រងស្ដេចទាំងឡាយនៅលើផែនដី»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22