bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 18
Revelation 18
Khmer 2012 (Khmer Christian Bible)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
1
ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញទេវតាមួយរូបទៀតចុះពីលើមេឃមក ទាំងមានសិទ្ធិអំណាចជាខ្លាំង ហើយផែនដីក៏ភ្លឺដោយសារសិរីរុងរឿងរបស់ទេវតានោះ។
2
ទេវតានោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ «រលំហើយ រលំហើយ ក្រុងបាប៊ីឡូន ជាក្រុងដ៏ធំ! ជាក្រុងដែលបានត្រលប់ជាទីជម្រករបស់ពួកអារក្ស និងជាសំបុករបស់អស់ទាំងវិញ្ញាណអាក្រក់ ព្រមទាំងជាសំបុករបស់អស់ទាំងសត្វស្លាបដ៏អសោច និងអស់ទាំងសត្វសាហាវដ៏អសោចគួរឲ្យស្អប់ខ្ពើម
3
ពីព្រោះជនជាតិទាំងឡាយបានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ក្រុងនោះ ពួកស្ដេចនៅលើផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយក្រុងនោះ ហើយពួកឈ្មួញនៅលើផែនដីក៏ត្រលប់ជាមានបានដោយសារសេចក្ដីស្រើបស្រាលដ៏លើសលប់របស់ក្រុងនោះ»។
4
ខ្ញុំក៏ឮសំឡេងមួយទៀតពីលើមេឃបន្លឺឡើងថា៖ ប្រជារាស្រ្ដរបស់យើងអើយ! ចូរចេញឲ្យផុតពីក្រុងនោះមក ដើម្បីកុំឲ្យអ្នករាល់គ្នាមានចំណែកនៅក្នុងបាបរបស់ក្រុងនោះ ហើយក៏ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះកាចណាមួយរបស់ក្រុងនោះដែរ
5
ដ្បិតបាបរបស់ក្រុងនោះបានគរជាគំនរឡើងខ្ពស់ដល់មេឃ ហើយព្រះជាម្ចាស់បាននឹកចាំពីអំពើអាក្រក់របស់ក្រុងនោះ។
6
ចូរសងដល់ក្រុងនោះតាមការដែលក្រុងនោះបានធ្វើចុះ ហើយឲ្យដល់ក្រុងនោះវិញមួយជាពីរតាមអំពើរបស់ក្រុងនោះ។ ចូរចាក់ឲ្យក្រុងនោះវិញមួយជាពីរទៅក្នុងពែងដែលក្រុងនោះបានចាក់ឲ្យចុះ។
7
ក្រុងនោះបានតម្កើងខ្លួន ហើយរស់នៅដោយស្រើបស្រាលជាយ៉ាងណា ចូរប្រគល់ការឈឺចាប់ និងទុក្ខព្រួយដល់ក្រុងនោះជាយ៉ាងនោះចុះ ដ្បិតក្រុងនោះគិតនៅក្នុងចិត្ដថា៖ «ខ្ញុំអង្គុយជាមហាក្សត្រិយានី ខ្ញុំមិនមែនជាស្រ្ដីមេម៉ាយទេ ហើយខ្ញុំក៏មិនជួបទុក្ខព្រួយឡើយ»។
8
ហេតុនេះបានជាគ្រោះកាចរបស់ក្រុងនោះនឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ ទុក្ខព្រួយ និងគ្រោះអត់ឃ្លាន ហើយក្រុងនោះនឹងត្រូវដុតដោយភ្លើង ដ្បិតព្រះអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គខ្លាំងពូកែ។
9
ពួកស្ដេចនៅលើផែនដីដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅយ៉ាងស្រើបស្រាលជាមួយក្រុងនោះនឹងទ្រហោយំ ហើយទួញសោក ពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ។
10
ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។
11
រីឯពួកឈ្មួញនៅលើផែនដីក៏ទ្រហោយំ ហើយកាន់ទុក្ខនឹងក្រុងនោះ ព្រោះលែងមាននរណាទិញទំនិញរបស់ពួកគេទៀតហើយ
12
ទំនិញទាំងនោះមាន មាស ប្រាក់ ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទុំ ឈើក្រអូបគ្រប់ប្រភេទ គ្រឿងភ្លុកគ្រប់ប្រភេទ គ្រឿងដ៏មានតម្លៃគ្រប់ប្រភេទដែលធ្វើពីឈើ ពីលង្ហិន ពីដែក និងពីថ្មកែវ
13
ហើយមានសំបកដើមសម្បុរល្វែង គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញ៉ាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅម៉ដ្ដ ស្រូវសាលី គោក្របី ចៀម សេះ រទេះ បាវបម្រើ និងជីវិតមនុស្សផង។
14
ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។
15
ពួកឈ្មួញជួញរបស់ទាំងនេះដែលត្រលប់ជាមានបានដោយសារក្រុងនោះ នឹងឈរពីចម្ងាយដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ទាំងទ្រហោយំ និងកាន់ទុក្ខ
16
ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំអើយ! អ្នកបានស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទុំ ទាំងតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់
17
ដ្បិតក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្ដិដ៏ច្រើនដល់ម៉្លេះបានវិនាសអស់»។ រីឯអស់ទាំងអ្នកបើកនាវា ព្រមទាំងអ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងពួកអ្នកធ្វើជំនួញតាមផ្លូវទឹកទាំងឡាយបានឈរពីចម្ងាយ
18
ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?»
19
ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
20
ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។
21
ពេលនោះ មានទេវតាដ៏ខ្លាំងពូកែមួយរូបបានលើកថ្មមួយដុំដូចជាថ្មត្បាល់កិនមួយយ៉ាងធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងនិយាយថា៖ «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ នឹងត្រូវបានទម្លាក់យ៉ាងខ្លាំងដូច្នេះដែរ ក៏គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
22
សំឡេងរបស់ពួកអ្នកលេងពិណ ពួកអ្នកលេងភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែ លែងមានឮនៅក្នុងអ្នកទៀតហើយ រួចក៏លែងឃើញមានពួកជាងគ្រប់ប្រភេទធ្វើការនៅក្នុងអ្នកទៀតដែរ រីឯសូរត្បាល់កិន នោះក៏លែងមានឮនៅក្នុងអ្នកទៀត។
23
ពន្លឺចង្កៀងនឹងលែងភ្លឺនៅក្នុងអ្នកទៀត ហើយសំឡេងកូនកំលោះ និងកូនក្រមុំនឹងលែងមានឮនៅក្នុងអ្នកទៀតដែរ ដ្បិតពួកឈ្មួញរបស់អ្នក គឺជាអ្នកធំនៅលើផែនដី ហើយជនជាតិទាំងអស់បានវង្វេងដោយសារមន្ដអាគមរបស់អ្នក
24
ហើយនៅក្នុងអ្នកក៏ឃើញមានឈាមរបស់ពួកអ្នកនាំព្រះបន្ទូល ឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវបានគេសម្លាប់នៅលើផែនដី»។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22