bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Revelation 16
Revelation 16
Khmer 2012 (Khmer Christian Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
1
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាក់សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចេញពីពានទាំងប្រាំពីរនោះទៅលើផែនដីទៅ»។
2
ដូច្នេះ ទេវតាទីមួយក៏ចេញទៅ ហើយយកពានរបស់ខ្លួនចាក់ទៅលើផែនដី នោះក៏មានដំបៅយ៉ាងអាក្រក់ និងយ៉ាងឈឺចាប់ កើតលើមនុស្សដែលមានសញ្ញាសំគាល់របស់សត្វសាហាវនោះ និងពួកអ្នកដែលថ្វាយបង្គំរូបចម្លាក់របស់វា។
3
ទេវតាទីពីរយកពានរបស់ខ្លួនចាក់ទៅក្នុងសមុទ្រ នោះសមុទ្រក៏ត្រលប់ជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយអ្វីៗទាំងអស់ដែលមានជីវិតនៅក្នុងសមុទ្រក៏ស្លាប់អស់។
4
បន្ទាប់មក ទេវតាទីបីយកពីពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងប្រភពទឹកទាំងឡាយ នោះទីទាំងនោះក៏ត្រលប់ជាឈាមដែរ។
5
ខ្ញុំបានឮទេវតានៃទឹកនិយាយថា៖ «ឱព្រះអង្គដ៏បរិសុទ្ធ ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! ព្រះអង្គជាព្រះដ៏សុចរិត ព្រោះព្រះអង្គបានសម្រេចធ្វើការទាំងនេះហើយ
6
ដ្បិតពួកគេបានបង្ហូរឈាមពួកបរិសុទ្ធ និងពួកអ្នកនាំព្រះបន្ទូល ហើយព្រះអង្គក៏ឲ្យឈាមពួកគេផឹក គឺពួកគេសមនឹងដូច្នេះហើយ»។
7
នោះខ្ញុំឮកន្លែងថ្វាយតង្វាយនិយាយថា៖ «មែនហើយ ឱព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ! ការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។
8
ទេវតាទីបួនយកពានរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ហើយដួងអាទិត្យក៏បានទទួលអំណាចនឹងធ្វើឲ្យមនុស្សខ្លោចដោយសារភ្លើង។
9
មនុស្សត្រូវខ្លោចដោយសារកំដៅយ៉ាងខ្លាំង នោះពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយក៏មិនបានប្រែចិត្ដដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គដែរ។
10
ទេវតាទីប្រាំយកពានរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វសាហាវនោះ នោះនគររបស់វាក៏ត្រលប់ជាងងឹតសូន្យសុង ហើយមនុស្សខាំអណ្ដាតរបស់ខ្លួនដោយព្រោះតែការឈឺចាប់
11
ពួកគេក៏ជេរប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្ដពីការប្រព្រឹត្ដិរបស់ខ្លួនដែរ។
12
ទេវតាទីប្រាំមួយយកពានរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។
13
ខ្ញុំបានឃើញវិញ្ញាណអាក្រក់បី ដូចជាសត្វកង្កែបចេញពីមាត់នាគ ពីមាត់សត្វសាហាវនោះ និងពីមាត់ពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយ
14
ដ្បិតវិញ្ញាណទាំងនោះ គឺជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសំគាល់ ពួកវាចេញទៅរកពួកស្ដេចនៅលើផែនដីទាំងមូល ដើម្បីប្រមូលស្ដេចទាំងនោះមកក្នុងចម្បាំងនៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
15
(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។
16
វិញ្ញាណទាំងនោះប្រមូលពួកស្ដេចមកជួបជុំគ្នានៅកន្លែងមួយ ដែលហៅជាភាសាហេព្រើរថា អើម៉ាគេដូន។
17
ទេវតាទីប្រាំពីរយកពានរបស់ខ្លួនចាក់ទៅក្នុងអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ គឺចេញពីបល្ល័ង្កមកថា៖ «ការបានសម្រេចហើយ!»
18
នោះក៏មានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំងដែលមិនធ្លាប់កើតមានចាប់តាំងពីមនុស្សកើតមកនៅលើផែនដី គឺជាការរញ្ជួយផែនដីយ៉ាងខ្លាំង និងធំសម្បើម។
19
ទីក្រុងដ៏ធំនោះបានបែកចេញជាបីផ្នែក ហើយទីក្រុងរបស់ជនជាតិទាំងឡាយក៏ដួលរលំ។ ព្រះជាម្ចាស់នឹកចាំពីក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ដើម្បីឲ្យពែងស្រានៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គដល់ក្រុងនោះ។
20
គ្រប់ទាំងកោះក៏រត់ទៅបាត់ ហើយភ្នំក៏លែងឃើញមានទៀតដែរ
21
ហើយមានគ្រាប់ព្រឹលធំៗ ដែលគ្រាប់នីមួយៗមានទម្ងន់មួយឋាឡាន់ធ្លាក់ចុះពីលើមេឃមកលើមនុស្ស ដូច្នេះ មនុស្សក៏ជេរប្រមាថព្រះជាម្ចាស់ ដោយព្រោះគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ដ្បិតគ្រោះកាចនោះខ្លាំងក្រៃលែង។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22