bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Isaiah 13
Isaiah 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 14 →
1
សេចក្ដីប្រកាសស្តីអំពីស្រុកបាប៊ីឡូន ដែលអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
2
«ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
3
យើងបានចេញបញ្ជាទៅកាន់អស់អ្នក ដែលប្រគល់ជីវិតមកយើង គឺហៅអ្នកចំបាំងដ៏ជំនាញទាំងនោះមក ដើម្បីប្រើពួកគេឲ្យសម្រេចតាម កំហឹងរបស់យើង ពួកគេនឹងមានអំណរសប្បាយ ដោយយើងមានជ័យជំនះ»។
4
ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
5
អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ អុលឡោះតាអាឡា នឹងប្រើពួកគេ ដើម្បីសម្រេចតាមកំហឹងរបស់ទ្រង់ និងបំផ្លាញស្រុកនោះទាំងមូល។
6
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់ អុលឡោះតាអាឡា មកជិតបង្កើយហើយ។ នៅថ្ងៃនោះ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
7
ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
8
ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសំរាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។
9
មើល៍ ថ្ងៃនៃ អុលឡោះតាអាឡា មកដល់ហើយ គឺជាថ្ងៃមួយដ៏សាហាវ ជាថ្ងៃដែលមនុស្សត្រូវទទួលទោស ស្របតាមកំហឹងដ៏ខ្លាំងបំផុត។ ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
10
ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
11
យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
12
យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុតទៅទៀត។
13
នៅថ្ងៃដែល អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ខឹងនឹងមនុស្សលោក ផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់។
14
ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន ហើយរត់ទៅរកស្រុកកំណើតវិញ ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
15
អ្នកណាត្រូវគេប្រទះឃើញ អ្នកនោះនឹងស្លាប់ដោយមុខព្រួញ ហើយអ្នកណាត្រូវគេតាមទាន់ អ្នកនោះនឹងស្លាប់ដោយមុខដាវ។
16
ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
17
យើងនឹងជំរុញជនជាតិមេឌី ឲ្យលើកគ្នាមកវាយប្រហារពួកគេ។ អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
18
ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជន ហើយគ្មានចិត្តអាណិតអាសូរទារកដែលទើប នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
19
រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង រាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ មានមោទនភាព នឹងត្រូវអុលឡោះរំលាយ ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
20
ក្រុងនោះនឹងលែងមាននរណារស់នៅ លែងមានប្រជាជនរហូតតទៅ។ សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន ទៅស៊ីស្មៅនៅតាមទីនោះដែរ។
21
មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមក ស្នាក់អាស្រ័យនៅ មានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះ សត្វត្មាតនាំគ្នាមករស់នៅ សត្វពពែព្រៃនាំគ្នាមកលោតលេង។
22
ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ ហើយហ្វូងស្វានរស់នៅក្នុងវិមានលំហែកាយ។ ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ ឥតពន្យារឡើយ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66