bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Isaiah 14
Isaiah 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 15 →
1
អុលឡោះតាអាឡា អាណិតអាសូរដល់ពូជពង្សយ៉ាកកូប ទ្រង់នៅតែជ្រើសរើស ជនជាតិអ៊ីស្រអែលដដែល ទ្រង់នឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅយ៉ាកកូប។
2
ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ អុលឡោះតាអាឡា អ៊ីស្រអែលនឹងយកអ្នកទាំងនោះធ្វើជាទាសករ។ ជនជាតិអ៊ីស្រអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
3
អ៊ីស្រអែលអើយ ក្រោយពីអ្នកនឿយហត់ និងរងទុក្ខវេទនាជាច្រើន ហើយបន្ទាប់ពីអ្នកធ្វើជាទាសករយ៉ាងសែនលំបាកនោះមក អុលឡោះតាអាឡា នឹងប្រោសប្រទានឲ្យអ្នកបានសម្រាក។
4
ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ: ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ? អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
5
អុលឡោះតាអាឡា ផ្ដួលរំលំអំណាចដ៏ឃោរឃៅ ទ្រង់បំបាក់ដំបងរាជ្យរបស់ជនកំណាច
6
គឺមនុស្សដែលមានចិត្តកាចសាហាវ វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត មនុស្សដែលមានចិត្តកំរោល ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ និងតាមព្យាបាទពួកគេឥតត្រាប្រណី។
7
ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
8
សូម្បីតែដើមស្រល់ និងដើមឈើធំៗ នៅស្រុកលីបង់ក៏មានអំណរសប្បាយ ដោយឃើញអ្នកអស់ឫទ្ធិដែរ គឺដើមឈើទាំងនោះនាំគ្នាពោលថា: “តាំងពីអ្នករលំមក គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
9
ស្ដេចកំណាចអើយ! ក្នុងនរ៉កា ក៏មានភាពជ្រួលជ្រើម រង់ចាំទទួលអ្នកដែរ មច្ចុរាជដាស់ព្រលឹងអ្នកធំទាំងអស់ គឺដាស់ព្រលឹងស្ដេចទាំងប៉ុន្មាន របស់ប្រជាជាតិនានា ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
10
ព្រលឹងទាំងនោះនឹងពោលមកកាន់អ្នកថា: “អុញ ស្តេចអស់ឫទ្ធិដូចយើងដែរតើ! គឺមិនខុសពីយើងទេ!។
11
ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង នរ៉កា ដោយមានសំឡេងពិណកំដរផង ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។
12
ឱផ្កាយព្រឹកដ៏ភ្លឺអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ? អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
13
អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់អុលឡោះទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលម៉ាឡាអ៊ីកាត់ទាំងឡាយជួបជុំគ្នា។
14
យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត យើងនឹងបានដូចអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត”។
15
ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថាន មច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
16
អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា: “អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី និងរំលំអាណាចក្រទាំងឡាយ
17
ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកំទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។
18
ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
19
ចំពោះអ្នកវិញ គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។
20
អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្ដេចឯទៀតៗទេ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
21
ព្រោះតែកំហុសរបស់ឪពុក ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ របស់គេចោលទៅ ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។
22
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
23
យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
24
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូល ដាច់អហង្ការថា៖ “យើងបានគ្រោងទុកយ៉ាងណា យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ យើងបានសម្រេចយ៉ាងណា ហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
25
យើងនឹងកំទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ ប្រជាជនរបស់យើងចេញ ហើយយើងក៏នឹងយកអំរែកដែលគេដាក់លើ ស្មាប្រជាជនយើងនោះចេញដែរ”។
26
នេះជាការដែលទ្រង់បានសម្រេចធ្វើ ចំពោះផែនដីទាំងមូល ទ្រង់នឹងលាតដៃប្រហារ ប្រជាជាតិទាំងអស់។
27
បើ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ គ្មាននរណាអាចកែប្រែបានឡើយ ពេលទ្រង់លាតដៃប្រហារហើយ គ្មាននរណាអាចបញ្ឈប់ទ្រង់បានទេ។
28
នៅឆ្នាំដែលស្តេចអហាសបានស្លាប់ អុលឡោះមានបន្ទូលដូចតទៅ:
29
ភីលីស្ទីនទាំងមូលអើយ មិនត្រូវរីករាយ ដោយឃើញដំបងដែល ធ្លាប់វាយអ្នក បានបាក់នោះឡើយ! ដ្បិតនឹងមានពស់វែកមួយ កើតចេញពីពូជរបស់ពស់នោះ ហើយក៏នឹងមានពស់អសិរពិសកើតចេញ ពីពងរបស់ពស់វែកនោះដែរ។
30
ពេលនោះ អុលឡោះតាអាឡានឹងថែរក្សា មនុស្សកំសត់ទុគ៌ត ទ្រង់នឹងនាំមនុស្សក្រីក្រទៅរកកន្លែង សម្រាកយ៉ាងសុខសាន្ត។ ផ្ទុយទៅវិញ ទ្រង់នឹងធ្វើឲ្យ ពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លាន រីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
31
ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ! ទីក្រុងអើយ ចូរស្រែកយំទៅ! ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ ដ្បិតមានផ្សែងហុយមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា ឥតបាត់ម្នាក់ណាឡើយ។
32
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “ អុលឡោះតាអាឡា បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ទ្រង់នឹងជ្រកកោននៅក្នុងក្រុងនោះ”។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66