bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Isaiah 40
Isaiah 40
Khmer 2014 (អាល់គីតាប)
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 41 →
1
អុលឡោះជាម្ចាស់របស់អ្នករាល់គ្នាមានបន្ទូលថា៖ «ចូរជួយសំរាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ!
2
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡា បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
3
មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវជូន អុលឡោះតាអាឡា ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវជូនម្ចាស់នៃយើង
4
ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាប ឲ្យស្មើផងដែរ។
5
ពេលនោះ អុលឡោះតាអាឡា នឹងសំដែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិត អុលឡោះតាអាឡា មានបន្ទូលដូច្នេះ»។
6
មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
7
នៅពេលណាខ្យល់របស់ អុលឡោះតាអាឡា បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។
8
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ បន្ទូលរបស់អុលឡោះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
9
ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា!
10
មើលហ្ន៎ អុលឡោះតាអាឡា ជាម្ចាស់មក ប្រកបដោយអំណាច ទ្រង់មកប្រកបដោយកម្លាំង ដើម្បីគ្រងរាជ្យ។ ទ្រង់នាំអស់អ្នកដែលទ្រង់បានលោះ មកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខទ្រង់។
11
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
12
តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ? តើនរណាយករង្វាល់មកវាល់ធូលី ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
13
តើអ្នកណាស្គាល់គំនិតរបស់ អុលឡោះតាអាឡា តើនរណាធ្វើជាទីប្រឹក្សាជូនយោបល់ទ្រង់?
14
តើទ្រង់បានសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីជូនយោបល់ទ្រង់? តើនរណាបង្រៀនទ្រង់អំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនទ្រង់ឲ្យស្គាល់ប្រាជ្ញា ហើយណែនាំទ្រង់ឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ?
15
ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។
16
ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សម្រាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មម សម្រាប់ធ្វើគូរបានជូនទ្រង់ដែរ។
17
ចំពោះទ្រង់ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍ និងឥតបានការទៅទៀត។
18
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចអុលឡោះ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងទ្រង់?
19
អ្នករាល់គ្នាប្រដូចទ្រង់ ទៅនឹងព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
20
រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់ គេជ្រើសរើសយកឈើខ្លឹម ហើយរកជាងមួយនាក់ដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
21
តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ?
22
ទ្រង់ដែលនៅពីលើលំហអាកាស ទ្រង់មើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ទ្រង់លាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ទ្រង់ដំឡើងផ្ទៃមេឃធ្វើជាដំណាក់ ដូចដំឡើងដំណាក់របស់អុលឡោះ។
23
ទ្រង់បានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ទ្រង់ធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។
24
អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់អុលឡោះតាអាឡាបក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកំទេចចំបើង។
25
អុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។
26
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺអុលឡោះតាអាឡាដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ទ្រង់ហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារកម្លាំង និងអំណាចដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
27
ម្នាលកូនចៅរបស់យ៉ាកកូបអើយ! ម្នាលប្រជាជនអ៊ីស្រអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ អុលឡោះតាអាឡា មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ម្ចាស់របស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ ឲ្យខ្ញុំឡើយ។
28
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។
29
ទ្រង់ប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។
30
ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ
31
រីឯអ្នកជឿសង្ឃឹមលើ អុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 41 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66