bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Isaiah 17
Isaiah 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 18 →
1
សេចក្ដីប្រកាសស្តីអំពីក្រុងដាម៉ាស: ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង ទៀតហើយ គឺក្លាយទៅគំនរបាក់បែក។
2
ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ បោះបង់ចោលរហូតតទៅ គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក នៅទីនោះ ឥតមាននរណារំខានវាឡើយ។
3
នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារ ហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។ រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវ អាប់អោនដូចជនជាតិអ៊ីស្រអែលដែរ។ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
4
នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់ កូនចៅយ៉ាកកូបនឹងត្រូវចុះអោនថយ គេនឹងបាត់បង់ភោគទ្រព្យ ហើយក្លាយទៅជាក្រខ្សត់។
5
ស្រុកអ៊ីស្រអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
6
មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះ ដែលនៅសល់ គឺស្រុកអ៊ីស្រអែលប្រៀបបាននឹង ដើមអូលីវដែលគេទើបនឹងបេះផ្លែរួច នៅខាងចុងមានសល់ពីរបីផ្លែ ហើយតាមមែកមានសល់បួនប្រាំផ្លែ។ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។
7
នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកម្ចាស់ដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
8
គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្ដូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
9
នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រអែល គឺឥតមានសល់អ្វីឡើយ។
10
អ៊ីស្រអែលអើយ អ្នកបានបំភ្លេចអុលឡោះ ដែលជាអ្នកសង្គ្រោះ អ្នកពុំបាននឹកឃើញម្ចាស់ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ជូនជាសក្ការៈដល់ព្រះដទៃ។
11
នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។ នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ វាក៏ចេញផ្កាភ្លាម។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះ ផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។
12
មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ និងឮស្នូរសំឡេងសាសន៍ទាំងឡាយ គគ្រឹកគគ្រេងដូចរលកសមុទ្រ
13
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ អុលឡោះគំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
14
នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់ មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66