bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Isaiah 49
Isaiah 49
Khmer 2014 (អាល់គីតាប)
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 50 →
1
ម្នាលអ្នកកោះទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ! អុលឡោះតាអាឡា ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ទ្រង់ក៏ហៅចំឈ្មោះខ្ញុំ តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។
2
ទ្រង់បានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវ ទ្រង់លាតដៃការពារខ្ញុំ។ ទ្រង់ធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ទ្រង់។
3
ទ្រង់មានបន្ទូលមកខ្ញុំថា: អ៊ីស្រអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។
4
រីឯខ្ញុំវិញ ខ្ញុំគិតថាខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតប្រយោជន៍ ខ្ញុំខាតកម្លាំងជាអសារបង់ ហើយគ្មានបានការអ្វីឡើយ។ ប៉ុន្តែ តាមពិត អុលឡោះតាអាឡា នៅតែរក យុត្តិធម៌ឲ្យខ្ញុំ ម្ចាស់របស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
5
ឥឡូវនេះ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ ទ្រង់បានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ ឲ្យធ្វើជាអ្នកបម្រើរបស់ទ្រង់ ដើម្បីណែនាំកូនចៅយ៉ាកកូប ឲ្យវិលត្រឡប់មករកទ្រង់ និងប្រមូល ប្រជាជនអ៊ីស្រអែលមកនៅជុំវិញទ្រង់។ ហេតុនេះហើយបានជា អុលឡោះតាអាឡា ចាត់ទុកខ្ញុំ ថាជាមនុស្សថ្លៃថ្នូរ ហើយម្ចាស់នៃខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។
6
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
7
អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់ អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
8
អុលឡោះតាអាឡា មានបន្ទូលថា: នៅគ្រាដែលយើងពេញចិត្ត យើងបានឆ្លើយតបមកអ្នក ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នក។ យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេ ដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។ យើងនឹងស្ដារស្រុកទេសឡើងវិញ យើងចែកដីដែលគេបានបោះបង់ចោល ឲ្យប្រជាជន
9
ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!” រួចប្រាប់អស់អ្នកនៅទីងងឹតថា “ចូរបង្ហាញខ្លួនមក!” ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារ តាមវាលស្មៅ នៅលើកំពូលភ្នំ។
10
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតអុលឡោះដែលមានចិត្ត មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ទ្រង់ដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
11
យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង សម្រាប់ប្រជាជនរបស់យើង។
12
មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
13
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិត អុលឡោះតាអាឡា សំរាលទុក្ខ ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់អាណិតមេត្តាកូនចៅរបស់ទ្រង់ ដែលរងទុក្ខវេទនា។
14
ក្រុងស៊ីយ៉ូនតែងពោលថា អុលឡោះតាអាឡា បានបោះបង់ខ្ញុំចោល អុលឡោះតាអាឡាភ្លេចខ្ញុំហើយ!។
15
តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!
16
យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។
17
ប្រជាជនដែលនឹងសង់អ្នកឡើងវិញ កំពុងតែរូតរះធ្វើដំណើរមក រីឯសត្រូវដែលបានកំទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។
18
ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា - អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។
19
ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ មុខជាមានប្រជាជនមករស់នៅកកកុញ ឥតសល់កន្លែងទំនេរឡើយ រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។
20
អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ តែឥឡូវនេះអ្នកបែរជាឮកូនៗនិយាយថា “ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ ទុកកន្លែងឲ្យខ្ញុំនៅផង!”។
21
ពេលនោះ អ្នកនឹងរិះគិតថា តើនរណាបានបង្កើតកូនចៅឲ្យខ្ញុំ ដ្បិតពីមុន ខ្ញុំបាត់បង់កូនអស់ហើយ ខ្ញុំពុំអាចបង្កើតកូនបានទៀតឡើយ។ ខ្ញុំត្រូវគេជន្លៀសឲ្យទៅនៅដាច់ឡែក ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំនៅឯកោតែម្នាក់ឯង ចុះអ្នកទាំងនេះមកពីណា?
22
អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយកូនស្រីៗរបស់អ្នកជិះនៅលើស្មា នាំត្រឡប់មកវិញ។
23
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជា អុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
24
អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកហើយ តើនរណាអាចដណ្ដើមយកមកវិញបាន? រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ តើនរណាអាចរំដោះបាន?
25
អុលឡោះតាអាឡា មានបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញបានដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
26
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជា អុលឡោះតាអាឡា ដែលសង្គ្រោះ និងលោះអ្នក យើងជាម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 50 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66