bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Isaiah 48
Isaiah 48
Khmer 2014 (អាល់គីតាប)
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 49 →
1
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកនាម អុលឡោះតាអាឡា ធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកម្ចាស់របស់ ជនជាតិអ៊ីស្រអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
2
អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ ហើយថាខ្លួនពឹងផ្អែកស្តេចរបស់ជនជាតិ អ៊ីស្រអែល ដែលមាននាមថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
3
យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី ព្រឹត្តិការណ៍ដើមដំបូងនោះ តាំងពីយូរលង់ណាស់មកហើយ យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ ឲ្យអ្នករាល់គ្នាបានដឹងឮ យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច ចេញជារូបរាងឡើងមួយរំពេចដែរ។
4
យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក
5
យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ យើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់ ដើម្បីកុំឲ្យអ្នកពោលថា “គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ គឺរូបព្រះ ឬរូបដែលខ្ញុំសិត បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
6
អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន ហើយក៏ឃើញថាកើតមានដូច្នោះមែន តើអ្នកមិនទទួលស្គាល់ទេឬ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីព្រឹត្តិការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
7
ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
8
អ្នកមិនព្រមចង់ដឹងចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។
9
ដោយយល់ដល់នាមយើងដែលជាអុលឡោះ យើងបានទប់កំហឹង ដោយយល់ដល់កិត្តិនាមរបស់យើង យើងបានទុកជីវិតឲ្យអ្នក យើងមិនបំផ្លាញអ្នកឡើយ។
10
យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នក ដូចគេបន្សុទ្ធប្រាក់នោះទេ គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
11
យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់ យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត ទទួលសិរីរុងរឿងរបស់យើងដែរ។
12
កូនចៅយ៉ាកកូប ពូជពង្សអ៊ីស្រអែល ដែលយើងត្រាស់ហៅអើយ ចូរនាំគ្នាស្ដាប់ពាក្យយើង! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត។
13
យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយអំណាចរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
14
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
15
គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
16
ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងពីដើមដំបូងរៀងមក យើងមិនដែលនិយាយលាក់លៀមទេ។ ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ។ - ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់ចាត់ខ្ញុំឲ្យទៅ ទ្រង់ក៏ប្រទានរសរបស់ទ្រង់ ឲ្យនៅជាមួយខ្ញុំដែរ។
17
អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល ដែលបានលោះអ្នក មានបន្ទូលថា: យើងនេះហើយជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
18
ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម បទបញ្ជាដែលយើងបង្គាប់ នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក ដូចទឹកទន្លេ។ ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក ដូចរលកសមុទ្រ។
19
ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
20
ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី ឲ្យមនុស្សម្នាដឹងឮថា អុលឡោះតាអាឡា បានលោះកូនចៅយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់មកវិញហើយ!។
21
ទ្រង់ដឹកនាំពួកគេនៅតាមវាលហួតហែង តែពួកគេមិនស្រេកទឹកទេ។ ទ្រង់ធ្វើឲ្យមានទឹកផុសចេញពីថ្មដា សម្រាប់ពួកគេ ទ្រង់វាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
22
អុលឡោះតាអាឡា មានបន្ទូលថា មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 49 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66