bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Job 1
Job 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 2 →
1
កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះអៃយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ គាត់គោរពកោតខ្លាចអុលឡោះហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។
2
អៃយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។
3
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
4
កូនប្រុសៗរបស់គាត់តែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។
5
ក្រោយពេលជប់លៀង អៃយ៉ូបតែងតែហៅកូនៗរបស់គាត់ មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ គាត់ក្រោកពីព្រលឹម ធ្វើគូរបានដុត សម្រាប់កូននីមួយៗ ដ្បិតគាត់ខ្លាចក្រែងកូនរបស់គាត់ប្រព្រឹត្តអំពើបាប ហើយប្រមាថអុលឡោះនៅក្នុងចិត្តរបស់ខ្លួន។ អៃយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
6
ថ្ងៃមួយ ពពួកម៉ាឡាអ៊ីកាត់ នាំគ្នាចូលទៅជួប អុលឡោះតាអាឡា អ៊ីព្លេសហ្សៃតនក៏ស្ថិតនៅក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងនោះដែរ។
7
អុលឡោះតាអាឡា មានបន្ទូលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «តើអ្នកទើបនឹងមកពីណា?»។ អ៊ីព្លេសហ្សៃតនជម្រាប អុលឡោះតាអាឡា វិញថា៖ «ខ្ញុំទើបនឹងដើរកំសាន្តនៅលើផែនដី»។
8
អុលឡោះតាអាឡា សួរអ៊ីព្លេសហ្សៃតនថា៖ «តើអ្នកសង្កេតឃើញអៃយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចអៃយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។
9
អ៊ីព្លេសហ្សៃតនជម្រាប អុលឡោះតាអាឡា វិញថា៖ «តើអៃយ៉ូបពិតជាគោរពកោតខ្លាចទ្រង់ដោយសុទ្ធចិត្តមែនឬ?
10
តាមពិត គាត់គោរពទ្រង់ដូច្នេះ មកពីទ្រង់ការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ទ្រង់ប្រទានពរឲ្យគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
11
ប្រសិនបើទ្រង់បំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថទ្រង់មិនខាន»។
12
អុលឡោះតាអាឡា មានបន្ទូលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «អ្វីៗដែលអៃយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ អ៊ីព្លេសហ្សៃតនក៏ចាកចេញពី អុលឡោះតាអាឡា ទៅ។
13
ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់អៃយ៉ូបកំពុងតែជប់លៀងនៅផ្ទះកូនច្បង
14
នោះមានអ្នកបម្រើម្នាក់មកជម្រាបគាត់ថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ
15
ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកអស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោក គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោក»។
16
ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបគាត់ថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោក ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។
17
អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបគាត់ថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋ និងសម្លាប់អ្នកបម្រើឯទៀតៗរបស់លោក គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោក»។
18
អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបគាត់ថា៖ «កូនប្រុស កូនស្រីរបស់លោក កំពុងជប់លៀងនៅផ្ទះកូនច្បង
19
ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោក»។
20
ពេលនោះ អៃយ៉ូបក្រោកឡើង ហែកអាវធំរបស់គាត់ ហើយកោរសក់។ បន្ទាប់មក គាត់ផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
21
ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡា ប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាម អុលឡោះតាអាឡា »។
22
ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់អុលឡោះដែរ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42