bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Job 9
Job 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 10 →
1
អៃយ៉ូបមានប្រសាសន៍តបវិញថា៖
2
ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើត មានដូច្នោះមែន។ មនុស្សមិនអាចតវ៉ានៅចំពោះ អុលឡោះថាខ្លួនសុចរិតបានឡើយ។
3
បើគេចង់ជជែកវែកញែកជាមួយទ្រង់ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
4
ទ្រង់ប្រកបទៅដោយប្រាជ្ញាញាណ និងអំណាច អ្នកដែលប្រឆាំងនឹងទ្រង់ មិនអាចរួចខ្លួនបានទេ។
5
ទ្រង់រើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ទ្រង់រំលើងភ្នំ ដោយសារកំហឹង របស់ទ្រង់។
6
ទ្រង់ធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយសសររបស់វាក៏រញ្ជួយដែរ។
7
ទ្រង់មានបន្ទូលទៅកាន់ថ្ងៃ នោះថ្ងៃមិនរះទេ ទ្រង់ក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ។
8
ទ្រង់លាតសន្ធឹងផ្ទៃមេឃ ដោយគ្មាននរណាជួយ ទ្រង់ដើរនៅលើរលកសមុទ្រ។
9
ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
10
ទ្រង់បានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
11
ទ្រង់មកក្បែរខ្ញុំ ក៏ខ្ញុំមើលទ្រង់មិនឃើញ ទ្រង់ទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។
12
ពេលទ្រង់ដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ទ្រង់បានទេ ហើយក៏គ្មាននរណាអាចពោលទៅទ្រង់ថា “ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ” ដែរ។
13
ពេលទ្រង់ខឹងហើយ ទ្រង់មិនប្រែចិត្តទេ ទ្រង់បង្ក្រាបសត្វសំបើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។
14
ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅទ្រង់ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីនិយាយទៅកាន់ទ្រង់?
15
ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ទ្រង់បានដែរ គឺខ្ញុំមានតែទូរអាសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
16
ទោះបីទ្រង់ឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅទ្រង់ក៏ដោយ ក៏ខ្ញុំមិនជឿថា ទ្រង់ផ្ទៀង ស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំដែរ។
17
ទ្រង់វាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ទ្រង់ធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
18
ទ្រង់មិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតទ្រង់ធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា ពន់ប្រមាណ។
19
ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ទ្រង់មានអំណាចជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅទ្រង់មកកាត់ក្ដី?
20
ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសំដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសំដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
21
តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ? ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ! ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។
22
ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ! ហេតុនេះហើយបានជាខ្ញុំពោលថា “ទ្រង់ប្រហារ ទាំងមនុស្សស្លូតត្រង់ ទាំងមនុស្សអាក្រក់”។
23
ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ទ្រង់សើចចំអកឲ្យគេ នៅពេលដែលគេវេទនា។
24
ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ អុលឡោះបិទភ្នែកចៅក្រមទាំងឡាយ បើទ្រង់មិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ?
25
ពេលវេលារបស់ខ្ញុំខិតទៅមុខ លឿនជាងអ្នកដែលរត់ទៅទៀត គឺពេលវេលានេះចេះតែរត់ទៅមុខ ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
26
ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
27
ប្រសិនបើខ្ញុំពោលថា: “ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ”
28
នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ទ្រង់មិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។
29
ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
30
ទោះបីខ្ញុំយកទឹកមកលាងខ្លួន ទោះបីខ្ញុំយកសាប៊ូមកលាងដៃ
31
ក៏ទ្រង់បោះខ្ញុំទៅក្នុងភក់ជ្រាំ ហើយសូម្បីតែសម្លៀកបំពាក់របស់ខ្ញុំ ក៏ខ្ពើមខ្ញុំដែរ។
32
ទ្រង់មិនមែនជាមនុស្សដូចខ្ញុំដែលខ្ញុំអាចតវ៉ា និងហៅឡើងទៅតុលាការបានឡើយ។
33
គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល សំរុះសំរួលរឿងរ៉ាវរវាង ទ្រង់ និងខ្ញុំបានទេ។
34
សូមទ្រង់មេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យកំហឹងរបស់ទ្រង់ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
35
ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន ដោយលែងភិតភ័យ។ ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
Recommended Reading
Commentary
Job Commentaries
→
Devotional
Job Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→