bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Job 34
Job 34
Khmer 2014 (អាល់គីតាប)
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 35 →
1
លោកអេលីហ៊ូវមានប្រសាសន៍ ទៀតថា៖
2
«អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
3
ដ្បិតត្រចៀកស្ដាប់យល់ពាក្យសំដី ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
4
យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។
5
អៃយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែអុលឡោះមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
6
ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ ក៏ទ្រង់ចាត់ទុកខ្ញុំជាមនុស្សកុហកដែរ របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
7
តើមាននរណាម្នាក់ដូចអៃយ៉ូបទេ គាត់ពោលពាក្យប្រមាថយ៉ាងងាយ ដូចគេផឹកទឹក។
8
គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត ហើយដើរជាមួយមនុស្សអាក្រក់
9
ដ្បិតគាត់ពោលថា មនុស្សខិតខំ ផ្គាប់ផ្គុនអុលឡោះគ្មានប្រយោជន៍ទេ។
10
«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! អុលឡោះមិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
11
ទ្រង់តបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ទ្រង់ឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។
12
ពិតមែនហើយ អុលឡោះមិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។
13
តើនរណាប្រគល់អំណាចឲ្យទ្រង់ គ្រប់គ្រងផែនដី? តើនរណាប្រគល់ពិភពលោកទាំងមូល មកឲ្យទ្រង់កាន់កាប់?
14
ប្រសិនបើអុលឡោះខ្វល់ខ្វាយតែ ចំពោះទ្រង់ផ្ទាល់ ហើយបើទ្រង់ដកយកវិញ្ញាណ និងដង្ហើមជីវិតទៅវិញនោះ
15
សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នា មនុស្សលោកនឹងវិលទៅជាធូលីដីវិញ។
16
ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះ សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
17
ប្រសិនបើអុលឡោះស្អប់យុត្តិធម៌ តើទ្រង់គ្រប់គ្រងផែនដីកើតឬ? តើអ្នកហ៊ានថ្កោលទោសទ្រង់ដ៏សុចរិត ជាម្ចាស់ដ៏ឧត្តុង្គឧត្ដមឬ?
18
មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា “មនុស្សពាល!” ឬស្ដីឲ្យអ្នកធំថា “មនុស្សទុយ៌ស!” ទេ
19
រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។
20
ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក នៅពាក់កណ្ដាលអធ្រាត្រ ប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅ គេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
21
អុលឡោះមើលផ្លូវដែលមនុស្សដើរ ទ្រង់ឃ្លាំមើលគ្រប់ជំហានរបស់គេ។
22
គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យទ្រង់ឃើញឡើយ។
23
ទ្រង់មិនចាំបាច់ចំណាយពេលពិនិត្យពិច័យ មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដី របស់ទ្រង់ឡើយ។
24
ទ្រង់ផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយទ្រង់តែងតាំងអ្នកផ្សេងជំនួស
25
ដ្បិតទ្រង់ជ្រាបអំពើដែលពួកគេប្រព្រឹត្ត ទ្រង់ផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាច ក្នុងពេលតែមួយយប់។
26
ទ្រង់វាយពួកគេនៅចំពោះមុខប្រជាជន ដូចវាយជនទុច្ចរិត
27
ព្រោះពួកគេងាកចេញពីទ្រង់ ហើយមិនចង់ស្វែងយល់អំពីមាគ៌ា របស់ទ្រង់ទេ។
28
ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្រ រហូតដល់អ្នកទាំងនោះស្រែករកទ្រង់ ហើយទ្រង់ស្តាប់សំរែកនេះ។
29
ប្រសិនបើអុលឡោះសំងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសទ្រង់? ប្រសិនបើទ្រង់លាក់បាំងនោះ តើនរណាមើលទ្រង់ឃើញ? ទ្រង់ពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
30
ទ្រង់មិនពេញចិត្តឲ្យ ជនពាលគ្រងរាជ្យ ហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ត្រឡើយ។
31
បើមាននរណាម្នាក់អង្វរអុលឡោះថា: “ខ្ញុំបានរងទុក្ខទោសរួចស្រេចហើយ ខ្ញុំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
32
សូមបង្ហាញកំហុសណាដែលខ្ញុំ មើលមិនឃើញ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតនោះ ខ្ញុំរាងចាលហើយ”
33
តាមយោបល់របស់អ្នក តើទ្រង់ត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះអ្នកជាមនុស្សតិទៀន គឺអ្នកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើអ្នកដឹង សូមនិយាយមកចុះ!
34
មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
35
អៃយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសំដីរបស់គាត់គ្មានខ្លឹមសារសោះ។
36
សូមសួរចម្លើយអៃយ៉ូប រហូតដល់ចប់ចុងចប់ដើម ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត!
37
ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គឺគាត់ពោលពាក្យប្រឆាំងនឹងអុលឡោះ ហើយបង្កឲ្យមានការសង្ស័យ ក្នុងចំណោមពួកយើង»។
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42