bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 10
Luke 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
ក្រោយមក អ៊ីសាជាអម្ចាស់ជ្រើសយកសិស្សចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលអ៊ីសាបម្រុងនឹងទៅ។
2
អ៊ីសាមាននិយាយទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។
3
ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងចចក។
4
កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំសាឡាមអ្នកណាតាមផ្លូវដែរ។
5
ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ”។
6
បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដ ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។
7
ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។
8
បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។
9
ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឲ្យបានជា ហើយប្រាប់អ្នកភូមិថាៈ “នគររបស់អុលឡោះនៅជិតអ្នករាល់គ្នាហើយ”។
10
ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ
11
“សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថានគររបស់អុលឡោះមកជិតបង្កើយហើយ”។
12
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។
13
អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំង នោះនឹងប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។
14
ហេតុនេះហើយ បានជានៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។
15
អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់សូរ៉កាឡើយ អ្នកនឹងធ្លាក់ទៅនរ៉កាវិញ»។
16
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
17
ពួកសិស្សទាំងចិតសិបពីរនាក់ត្រឡប់មកវិញ ទាំងត្រេកអរ ហើយជម្រាបអ៊ីសាថា៖ «លោកម្ចាស់អើយដោយសារឈ្មោះលោកម្ចាស់ សូម្បីតែអ៊ីព្លេសក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។
18
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំឃើញអ៊ីព្លេសហ្សៃតនធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។
19
ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបអំណាចគ្រប់យ៉ាងរបស់អ៊ីព្លេសជាសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ
20
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញអ៊ីព្លេសចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅសូរ៉កាវិញ»។
21
ខណៈនោះ រសអុលឡោះបានធ្វើឲ្យអ៊ីសារីករាយយ៉ាងខ្លាំង។ អ៊ីសាមានប្រសាសន៍ថា៖ «ឱអុលឡោះជាបិតាជាម្ចាស់នៃសូរ៉ក និងជាម្ចាស់នៃផែនដីអើយ ខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រោះទ្រង់បានសំដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់លាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! អុលឡោះពេញចិត្តសម្រេចដូច្នេះ។
22
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់បុត្រាក្រៅពីអុលឡោះជាបិតា ហើយក៏គ្មាននរណាស្គាល់អុលឡោះជាបិតាក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្តសំដែងឲ្យស្គាល់នោះដែរ»។
23
បន្ទាប់មក អ៊ីសាបែរទៅរកសិស្ស ហើយមានប្រសាសន៍ដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ!
24
ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានណាពី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
25
ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។
26
អ៊ីសាសួរទៅគាត់វិញថា៖ «តើក្នុងហ៊ូកុំមានចែងអ្វីខ្លះ? ពេលលោកអានតើលោកយល់យ៉ាងណា?»។
27
គាត់ឆ្លើយទៅអ៊ីសាថា៖ «ត្រូវស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នកឲ្យអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។
28
អ៊ីសាប្រាប់ទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។
29
ប៉ុន្តែតួននោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរអ៊ីសាទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។
30
អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។
31
ពេលនោះ មានអ៊ីម៉ាំម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
32
មានម្នាក់ពីក្រុមលេវ ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
33
គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអាសូរពន់ពេកណាស់។
34
គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។
35
ស្អែកឡើងគាត់យកប្រាក់ប្រគល់ឲ្យម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។
36
ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។
37
តួននោះឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដឲ្យបានដូចអ្នកនោះទៅ»។
38
កាលអ៊ីសាធ្វើដំណើរជាមួយពួកសិស្ស គាត់ចូលក្នុងភូមិមួយ។ មានស្ដ្រីម្នាក់ឈ្មោះម៉ាថា បានទទួលអ៊ីសាឲ្យស្នាក់ក្នុងផ្ទះនាង។
39
នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបជើងអ៊ីសាជាអម្ចាស ស្ដាប់គាត់បង្រៀន។
40
រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើអ៊ីសា។ នាងចូលមកសុំថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្អូនខ្ញុំទុកឲ្យខ្ញុំបម្រើលោកតែម្នាក់ឯង តើលោកមិនអើពើទេឬ? សូមលោកប្រាប់ឲ្យនាងមកជួយខ្ញុំផង»។
41
អ៊ីសាជាអម្ចាស់មានប្រសាសន៍ទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់
42
ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24