bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 20
Luke 20
Khmer 2014 (អាល់គីតាប)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 21 →
1
ថ្ងៃមួយ អ៊ីសាកំពុងតែបង្រៀនប្រជាជននៅក្នុងម៉ាស្ជិទ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមអ៊ីម៉ាំ និងពួកតួន នាំគ្នាមកជាមួយពួកអះលីជំអះ
2
សួរអ៊ីសាថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។
3
អ៊ីសាឆ្លើយថា៖ «ខ្ញុំសុំសួរសំនួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍
4
តើនរណាចាត់ណាពីយ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។
5
គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “អុលឡោះចាត់យ៉ះយ៉ាឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា?”។
6
បើយើងឆ្លើយថា “មនុស្សចាត់យ៉ះយ៉ាឲ្យមក”ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា យ៉ះយ៉ាពិតជាណាពមែន»។
7
ដូច្នេះ គេឆ្លើយទៅអ៊ីសាថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់យ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ»។
8
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
9
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចំការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។
10
លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចំការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។
11
ម្ចាស់ចំការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។
12
គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចំការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចំការ។
13
ម្ចាស់ចំការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។
14
ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
15
គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចំការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។
16
គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮពាក្យនេះគេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។
17
អ៊ីសាសម្លឹងមើលទៅគេ ហើយមានប្រសាសន៍ថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច?។
18
អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
19
ពេលនោះ ពួកតួន និងពួកអ៊ីម៉ាំ រកមធ្យោបាយចាប់អ៊ីសា ដ្បិតគេយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាសំដៅទៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
20
ពួកគេនាំគ្នាឃ្លាំមើលអ៊ីសា ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីអ៊ីសា។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសអ៊ីសា នៅពេលអ៊ីសាមានប្រសាសន៍ ដើម្បីចាប់បញ្ជូនអ៊ីសាទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។
21
គេសួរអ៊ីសាថា៖ «តួន! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលតួនមានប្រសាសន៍ និងពាក្យដែលតួនប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ តួនប្រៀនប្រដៅសេចក្ដីពិត អំពីរបៀបរស់នៅដែលគាប់ចិត្តអុលឡោះ ដោយពុំរើសមុខនរណាឡើយ។
22
សូមតួនប្រាប់យើងខ្ញុំផង តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ?»។
23
អ៊ីសាឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបគាត់មានប្រសាសន៍ថា៖
24
«ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះស្តេចអធិរាជ»។
25
អ៊ីសាក៏មានប្រសាសន៍ទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចអធិរាជ ចូរឲ្យទៅស្តេចអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់អុលឡោះ ចូរឲ្យទៅអុលឡោះវិញដែរ»។
26
អ្នកទាំងនេះពុំអាចចាប់កំហុសអ៊ីសា នៅពេលដែលអ៊ីសាមានប្រសាសន៍នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ពាក្យឆ្លើយតបរបស់អ៊ីសាធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
27
មានអ្នកខាងគណៈសាឌូស៊ខ្លះ ចូលមកជួបអ៊ីសា។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេសួរអ៊ីសាថា៖
28
«តួន! ម៉ូសាបានចែងហ៊ូកុំទុកឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន ។
29
ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។
30
ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។
31
បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ដ្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។
32
នៅទីបំផុតស្ដ្រីក៏ស្លាប់ទៅដែរ។
33
លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។
34
អ៊ីសាឆ្លើយថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ
35
ប៉ុន្តែ អស់អ្នកដែលអុលឡោះគាប់ចិត្តប្រោសឲ្យរស់ឡើងវិញ នៅសូរ៉កាគេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។
36
អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចម៉ាឡាអ៊ីកាត់។ គេជាបុត្ររបស់អុលឡោះ ដ្បិតគេមានជីវិតរស់ឡើងវិញ។
37
ម៉ូសាបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អាយិតស្ដីអំពីគុម្ពបន្លា គឺម៉ូសាហៅអុលឡោះតាអាឡាថា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប ។
38
អុលឡោះមិនមែនជាម្ចាស់របស់មនុស្សស្លាប់ទេ គឺជាម្ចាស់របស់មនុស្សដែលមានជីវិត។ ចំពោះអុលឡោះមនុស្សទាំងអស់សុទ្ធតែនៅរស់»។
39
ពួកតួនខ្លះជម្រាបអ៊ីសាថា៖ «តួនមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។
40
បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរអ៊ីសា អំពីរឿងអ្វីទៀតឡើយ។
41
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ហេតុដូចម្ដេចបានជាមនុស្សម្នាថា អាល់ម៉ាហ្សៀសជាពូជពង្សរបស់ទតដូច្នេះ?
42
ដ្បិតក្នុងគីតាបទំនុកតម្កើង ទតមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាមានបន្ទូលទៅកាន់អម្ចាស់ របស់ខ្ញុំថា សូមនៅខាងស្ដាំយើង
43
ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក” ។
44
បើទតហៅអាល់ម៉ាហ្សៀសថា អម្ចាស់ ដូច្នេះតើឲ្យអាល់ម៉ាហ្សៀសត្រូវជាពូជពង្សរបស់ទតដូចម្ដេចកើត!»។
45
នៅពេលប្រជាជនទាំងមូលកំពុងស្ដាប់អ៊ីសា គាត់មានប្រសាសន៍ទៅកាន់ពួកសិស្សថា៖
46
«ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដឲ្យគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។
47
អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាទូរអាយ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24