bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 16
Luke 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «មានសេដ្ឋីម្នាក់ បានប្រគល់មុខងារឲ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់គាត់។ មានគេមកជម្រាបសេដ្ឋីថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។
2
សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឲ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។
3
អ្នកបម្រើនោះរិះគិតក្នុងចិត្ដថា “ចៅហ្វាយលែងឲ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្តិគាត់ទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។
4
អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឲ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។
5
គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។
6
កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។
7
បន្ទាប់មកគាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។
8
ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់អុលឡោះទៅទៀត»។
9
«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្ដនេះ ទៅធ្វើទាន ដើម្បីឲ្យមានមិត្ដភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅ មិត្ដភក្ដិទាំងនោះ នឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់អុលឡោះ។
10
អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
11
ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្ដនេះទេ អុលឡោះក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។
12
ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្ដេចឲ្យអុលឡោះប្រទានទ្រព្យសម្បត្តិដែលទ្រង់បម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!
13
គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើអុលឡោះផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
14
កាលពួកខាងគណៈផារីស៊ឮដូច្នោះ គេក៏ចំអកឲ្យអ៊ីសា ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។
15
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាតែងតែសំដែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ អុលឡោះឈ្វេងយល់ចិត្ដអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ អុលឡោះចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
16
គីតាបហ៊ូកុំ និងគីតាបណាពបានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ អំពីនគរអុលឡោះ ហើយគ្រប់គ្នាខំប្រឹងចូល។
17
ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែហ៊ូកុំអុលឡោះមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
18
បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្ដអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
19
«មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
20
មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។
21
ឡាសារចង់បរិភោគកំទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។
22
ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកម៉ាឡាអ៊ីកាត់នាំគាត់យកទៅដាក់ក្បែរណាពីអ៊ីព្រហ៊ីម នៅសូរ៉កា។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
23
នៅនរ៉កា អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញអ៊ីព្រហ៊ីមពីចម្ងាយ ហើយឃើញឡាសារនៅក្បែរលោកដែរ។
24
គាត់ស្រែកអង្វរអ៊ីព្រហ៊ីមថា “លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឲ្យយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។
25
អ៊ីព្រហ៊ីមមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្ដហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។
26
ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីនេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។
27
អ្នកមាននោះអង្វរថា “លោកឪពុកអើយ! សូមលោកឪពុកមេត្ដាចាត់ឡាសារឲ្យទៅផ្ទះឪពុកខ្ញុំផង
28
ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យឡាសារទៅប្រាប់គេឲ្យដឹងខ្លួន កុំឲ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ”។
29
អ៊ីព្រហ៊ីមឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ពួកណាពីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។
30
អ្នកមានតបទៅអ៊ីព្រហ៊ីមថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្ដគំនិត”។
31
ប៉ុន្តែ អ៊ីព្រហ៊ីមឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ណាពីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24