bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 17
Luke 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
1
អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឲ្យមនុស្សប្រព្រឹត្ដអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ។
2
ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក ទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្ដអំពើបាប។
3
ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្ដគំនិត ចូរអត់ទោសឲ្យគាត់ទៅ។
4
ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស”ចូរអត់ទោសឲ្យគាត់ទៅ»។
5
ពួកសាវ័កសុំអ៊ីសាជាអម្ចាស់ថា៖ «សូមតួនផ្តល់ជំនឿមកយើងខ្ញុំថែមទៀត»។
6
អ៊ីសាជាអម្ចាស់ឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!”វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
7
«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ”ទេ។
8
ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។
9
ម្ចាស់មិនដែលអរគុណអ្នកបម្រើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។
10
រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមបញ្ជារបស់អុលឡោះសព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
11
កាលអ៊ីសាកំពុងទៅក្រុងយេរូសាឡឹម គាត់ដើរកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។
12
ពេលអ៊ីសាដើរចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកគាត់។ គេឈរពីចម្ងាយ
13
ស្រែកឡើងថា៖ «តួនអ៊ីសាអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។
14
អ៊ីសាមើលគេហើយមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យអ៊ីម៉ាំឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតទាំងអស់គ្នា។
15
ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រឡប់មកវិញទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដោយបន្លឺសំឡេងខ្លាំងៗផង។
16
គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។
17
អ៊ីសាសួរថា៖ «តើទាំងដប់នាក់មិនបានជាស្អាតគ្រប់ៗគ្នាទេ ឬចុះប្រាំបួននាក់ទៀតនៅឯណា?
18
មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ!»។
19
អ៊ីសាមានប្រសាសន៍ទៅគាត់ទៀតថា៖ «ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
20
ពួកខាងគណៈផារីស៊សួរអ៊ីសាថា អុលឡោះនឹងមកគ្រងរាជ្យនៅពេលណា។ អ៊ីសាឆ្លើយទៅគេថា៖ «នគរអុលឡោះមិនមែនមក តាមបែបដែលមនុស្សអាចឃើញនឹងភ្នែកបានឡើយ។
21
គេពុំអាចពោលថា “នគរអុលឡោះនៅទីនេះ ឬនគរអុលឡោះនៅទីនោះ”បានទេ។ ចូរដឹងថា នគរអុលឡោះស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
22
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «ពេលក្រោយអ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រាមនុស្សមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។
23
ពេលមានគេប្រាប់អ្នករាល់គ្នាថា “គាត់នៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។
24
បុត្រាមនុស្សនឹងមក ប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
25
ប៉ុន្តែ បុត្រាមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់គាត់ចោល។
26
នៅគ្រាដែលបុត្រាមនុស្សមក ក៏ដូចនៅជំនាន់ណាពីណុះហដែរ។
27
កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណុះហ៍ចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។
28
នៅគ្រាបុត្រាមនុស្សមក ក៏ដូចកាលនៅជំនាន់ណាពីឡូតដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។
29
ប៉ុន្តែ នៅថ្ងៃដែលឡូតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមក ដូចភ្លៀងបំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។
30
នៅថ្ងៃដែលបុត្រាមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។
31
នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។
32
ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាណាពីឡូត។
33
អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។
34
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា អុលឡោះយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
35
បើស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា អុលឡោះយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ [
36
បើមានបុរសពីរនាក់នៅក្នុងចំការ អុលឡោះយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ»]។
37
ពួកសិស្សសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើហេតុការណ៍ទាំងនេះ នឹងកើតមាននៅទីណា?»។ អ៊ីសាឆ្លើយថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24