bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 13
Luke 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
ពេលនោះ មានអ្នកខ្លះមកជម្រាបអ៊ីសា អំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែធ្វើគូរបាន។
2
អ៊ីសាសួរទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬបានជាគេស្លាប់របៀបនេះ?
3
ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។
4
ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?
5
ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ»។
6
បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរមួយដើមដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ
7
គាត់ក៏ប្រាប់អ្នកថែចំការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។
8
អ្នកថែចំការឆ្លើយតបថា៖ «សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញហើយដាក់ជី។
9
ប្រហែលជាឆ្នាំក្រោយនឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!»។
10
ថ្ងៃមួយ ជាថ្ងៃជំអាត់ អ៊ីសាកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ។
11
នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវអ៊ីព្លេសធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។
12
ពេលអ៊ីសាឃើញស្ដ្រីនោះ គាត់ហៅនាងមក ហើយមានប្រសាសន៍ថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។
13
អ៊ីសាដាក់ដៃលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះផង។
14
ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញអ៊ីសាប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃជំអាត់ឡើយ!»។
15
អ៊ីសាជាអម្ចាស់មានប្រសាសន៍ទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃជំអាត់ទេឬអី?។
16
ឯស្ដ្រីនេះជាពូជពង្សរបស់អ៊ីព្រហ៊ីម អ៊ីព្លេសហ្សៃតនបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃជំអាត់ទេឬអី?»។
17
កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ អ្នកប្រឆាំងនឹងអ៊ីសាអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលអ៊ីសាបានធ្វើ។
18
អ៊ីសាសួរថា៖ «តើនគរអុលឡោះប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចនគរអុលឡោះទៅនឹងអ្វី?។
19
នគរអុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចំការរបស់គាត់។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែករបស់វា»។
20
អ៊ីសាមានប្រសាសន៍ទៀតថា៖ «តើខ្ញុំប្រដូចនគរអុលឡោះទៅនឹងអ្វី?។
21
នគរអុលឡោះប្រៀបបីដូចជាមេម្សៅ ដែលស្ដ្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅធ្វើឲ្យម្សៅនោះដោរឡើង»។
22
អ៊ីសាធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។
23
មានបុរសម្នាក់សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! អ្នកដែលអុលឡោះសង្គ្រោះមានចំនួនតិចទេឬ?»។ អ៊ីសាប្រាប់វិញថា៖
24
«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាមានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្តែគេមិនអាចចូលបានឡើយ។
25
កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱលោកអើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។
26
លោករាល់គ្នាមុខជាជម្រាបគាត់ថា “យើងខ្ញុំធ្លាប់បរិភោគជាមួយលោក ហើយលោកក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។
27
ម្ចាស់ផ្ទះនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។
28
កាលអ្នករាល់គ្នាឃើញអ៊ីព្រហ៊ីម អ៊ីសាហាក់ យ៉ាកកូប និងណាពទាំងឡាយ ស្ថិតនៅក្នុងនគរអុលឡោះ តែទ្រង់ចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។
29
មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងនគរអុលឡោះ។
30
ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
31
នៅពេលនោះ មានពួកខាងគណៈផារីស៊ខ្លះមកជម្រាបអ៊ីសាថា៖ «សូមអ្នកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់អ្នក»។
32
អ៊ីសាឆ្លើយវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញអ៊ីព្លេស ខ្ញុំមើលអ្នកជំងឺឲ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។
33
ប៉ុន្តែនៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យណាពស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។
34
អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកណាពី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលអុលឡោះបានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
35
ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ “សូមអុលឡោះប្រទានពរដល់ គាត់ដែលមក ក្នុងនាមអុលឡោះជាអម្ចាស់!” »។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24