bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 6
Luke 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
1
មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់អ៊ីសានាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។
2
មានពួកខាងគណៈផារីស៊ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់ដូច្នេះ?»។
3
អ៊ីសាតបទៅគេវិញថា៖ «ក្នុងគីតាបមានអាយិតមួយ ស្ដីអំពីការដែលទត និងអ្នកបម្រើបានប្រព្រឹត្ដនៅពេលឃ្លាន
4
គឺទតបានចូលទៅក្នុងដំណាក់របស់អុលឡោះ យកនំបុ័ងដែលគេតាំងជូនអុលឡោះមកបរិភោគ ព្រមទាំងចែកឲ្យពួកអ្នកបម្រើបរិភោគទៀតផង។ តាមហ៊ូកុំមានតែអ៊ីម៉ាំប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអាយិតទាំងនោះឬទេ?»។
5
អ៊ីសាប្រាប់ទៅគេទៀតថា៖ បុត្រាមនុស្សជាម្ចាស់លើថ្ងៃជំអាត់។
6
នៅថ្ងៃជំអាត់មួយទៀត អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។
7
ពួកតួន និងពួកខាងគណៈផារីស៊តាមមើលអ៊ីសា ក្រែងលោគាត់ប្រោសអ្នកជំងឺនៅថ្ងៃជំអាត់ ព្រោះគេចង់រកលេសចោទប្រកាន់អ៊ីសា។
8
អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់ពួកគេ អ៊ីសាក៏មានប្រសាសន៍ទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។
9
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃជំអាត់ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្ដរាយ?»។
10
អ៊ីសាបែរមុខមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចប្រាប់ទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។
11
ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណាដើម្បីប្រឆាំងនឹងអ៊ីសា។
12
នៅគ្រានោះ អ៊ីសាឡើងទៅលើភ្នំដើម្បីទូរអ។ អ៊ីសាទូរអាពេញមួយយប់។
13
លុះព្រលឹមឡើង អ៊ីសាត្រាស់ហៅសិស្សមក ក្នុងចំណោមសិស្សទាំងនោះ អ៊ីសាជ្រើសយកដប់ពីរនាក់ ហើយឲ្យងារជាសាវ័ករបស់គាត់
14
គឺមានស៊ីម៉ូនដែលអ៊ីសាឲ្យឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកកូប យ៉ូហាន ភីលីព បាថូឡូមេ
15
ម៉ាថាយ ថូម៉ាស យ៉ាកកូបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម
16
យូដាសជាកូនយ៉ាកកូប និងយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់អ៊ីសា។
17
អ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងនោះមកអង្គុយនៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំអ៊ីសាយ៉ាងកកកុញ។
18
គេនាំគ្នាមកស្ដាប់អ៊ីសា និងសូមអ៊ីសាប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានអ៊ីព្លេសនៅក្នុងខ្លួន ក៏បានជាដែរ។
19
បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់អ៊ីសា ដ្បិតមានអំណាចចេញពីអ៊ីសាមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
20
អ៊ីសាងើបមុខមើលសិស្សរបស់គាត់ ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គហើយ ដ្បិតអ្នករាល់គ្នាបានទទួលនគរបស់ អុលឡោះ។
21
អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
22
ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រាមនុស្ អ្នករាល់គ្នាមានសុភមង្គលហើយ។
23
នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់ គ្នាទទួល រង្វាន់យ៉ាងធំ នៅសូរ៉ក។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកណាពីដូច្នោះដែរ។
24
ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន ទទួលការសំរាលទុក្ខរួចស្រេចហើយ។
25
អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
26
អ្នករាល់គ្នាដែលមនុស្សទាំងអស់ កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ ចំពោះពួកណាពីក្លែងក្លាយដូច្នោះដែរ!»។
27
«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា
28
ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរអុលឡោះ សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។
29
ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។
30
បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
31
បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។
32
បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ
33
ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។
34
បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។
35
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតអុលឡោះក៏សប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។
36
ចូរមានចិត្ដមេត្ដាករុណា ដូចអុលឡោះជាបិតារបស់អ្នករាល់គ្នាដែលមេត្ដាករុណា»។
37
«កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះអុលឡោះនឹងលើកលែងទោសឲ្យអ្នករាល់គ្នា។
38
ចូរធ្វើអំណោយដល់អ្នកដទៃ នោះអុលឡោះនឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ អុលឡោះនឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។
39
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។
40
ពុំដែលមានសិស្សណាធំជាងតួនឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងតួនបាន។
41
ហេតុអ្វីបានជាអ្នកឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។
42
បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
43
«ដើមឈើល្អ មិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ
44
ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។
45
មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។
46
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!” តែមិនប្រព្រឹត្ដតាមពាក្យខ្ញុំដូច្នេះ?។
47
អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្ដតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា
48
អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។
49
ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្ដតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24