bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Deuteronomy 1
Deuteronomy 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 2 →
1
នេះជាសេចក្ដីដែលលោកម៉ូសេបានថ្លែងទៅកាន់ពួកអ៊ីស្រាអែលទាំងអស់ នៅខាងនាយទន្លេយ័រដាន់ ក្នុងទីរហោស្ថាន ត្រង់វាលទំនាបទល់មុខនឹងស៊ូភ នៅចន្លោះម្ខាង គឺប៉ារ៉ាន និងម្ខាងទៀត គឺតូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំងឌីសាហាប់។
2
(ចាប់ពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះមានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ)។
3
នៅឆ្នាំទីសែសិប ថ្ងៃទីមួយក្នុងខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោកឲ្យប្រាប់ពួកគេ
4
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
5
នៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមពន្យល់ក្រឹត្យវិន័យនេះ ដោយពាក្យថា៖
6
«ព្រះយេហូវ៉ាជាព្រះនៃយើង មានព្រះបន្ទូលមកយើងនៅភ្នំហោរែបថា "អ្នករាល់គ្នាបានស្នាក់នៅភ្នំនេះយូរល្មមហើយ។
7
ដូច្នេះ ចូរនាំគ្នាធ្វើដំណើរទៅមុខទៀត ហើយធ្វើដំណើរទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺតំបន់អារ៉ាបា ស្រុកភ្នំ ស្រុកទំនាប ស្រុកណេកិប ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺទន្លេអ៊ើប្រាត។
8
មើល៍ យើងបានដាក់ស្រុកនោះនៅមុខអ្នករាល់គ្នាហើយ។ ចូរចូលទៅចាប់យកស្រុកដែលយើងជាព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នាចុះ គឺដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដើម្បីនឹងឲ្យដល់គេ និងពូជពង្សរបស់គេដែលកើតមកតាមក្រោយ"»។
9
«នៅវេលានោះ ខ្ញុំបាននិយាយប្រាប់រាល់អ្នកគ្នាថា "ខ្ញុំពុំអាចនឹងបីទ្រអ្នករាល់គ្នាតែម្នាក់ឯងបានទេ។
10
ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង ហើយមើល៍ សព្វថ្ងៃនេះ អ្នករាល់គ្នាមានចំនួនច្រើន ដូចផ្កាយនៅលើមេឃ។
11
សូមព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង មួយពាន់ដងលើសជាងនេះ ហើយប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នករាល់គ្នាស្រាប់ហើយ!
12
ប៉ុន្ដែ ធ្វើដូចម្ដេចឲ្យខ្ញុំតែម្នាក់ឯង អាចទ្រាំទ្រនឹងបន្ទុកដ៏ធ្ងន់ ដោយសារការឈ្លោះប្រកែករបស់អ្នករាល់គ្នាទៅបាន?
13
ចូរអ្នករាល់គ្នាជ្រើសរើសមនុស្សដែលមានប្រាជ្ញា មានការយល់ដឹង និងមានកេរ្តិ៍ឈ្មោះក្នុងកុលសម្ព័ន្ធនីមួយៗរបស់អ្នករាល់គ្នាមក ខ្ញុំនឹងតែងតាំងគេឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា"។
14
អ្នករាល់គ្នាបានឆ្លើយមកខ្ញុំថា "សេចក្ដីដែលលោកមានប្រសាសន៍នេះល្អសម្រាប់យើងមែន"។
15
ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
16
នៅវេលានោះ ខ្ញុំបានបញ្ជាពួកចៅក្រមរបស់អ្នករាល់គ្នាថា "ចូរយកចិត្តទុកដាក់ស្តាប់រឿងក្តីរបស់បងប្អូនអ្នករាល់គ្នាចុះ ហើយកាត់ក្ដីដោយសុចរិតរវាងមនុស្សម្នាក់នឹងមនុស្សម្នាក់ទៀត ទោះជាជនរួមជាតិរបស់ខ្លួន ឬជាអ្នកស្រុកក្រៅដែលស្នាក់នៅជាមួយក្ដី។
17
អ្នករាល់គ្នាមិនត្រូវល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្ថិតលើព្រះ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា ត្រូវនាំមកឯខ្ញុំ នោះខ្ញុំនឹងពិចារណាមើល"។
18
នៅវេលានោះ ខ្ញុំក៏បានបង្គាប់អ្នករាល់គ្នាគ្រប់ទាំងសេចក្ដីដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តតាម»។
19
«បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។
20
ខ្ញុំបានប្រាប់អ្នករាល់គ្នាថា "អ្នករាល់គ្នាបានមកដល់ស្រុកភ្នំរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាជាព្រះនៃយើងបានប្រទានមកយើងហើយ។
21
មើល៍ ព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់ស្រុកនោះដល់អ្នកហើយ ចូរឡើងទៅចាប់យកចុះ ដូចព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។ កុំខ្លាច ឬតក់ស្លុតឲ្យសោះ"។
22
ពេលនោះ អ្នកទាំងអស់គ្នាបានចូលមកជួបខ្ញុំ ហើយនិយាយថា "សូមយើងចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ និងពីទីក្រុងដែលយើងត្រូវចូលទៅ"។
23
ខ្ញុំយល់ថានោះជាការល្អ ហើយខ្ញុំក៏រើសយកមនុស្សដប់ពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់ពីកុលសម្ព័ន្ធមួយ។
24
អ្នកទាំងនោះក៏ចេញទៅ ហើយឡើងទៅក្នុងស្រុកភ្នំ រហូតដល់ជ្រលងភ្នំអែសកុល រួចសង្កេតមើលស្រុកនោះ
25
ទាំងនាំយកផលផ្លែពីស្រុកនោះ កាន់នៅដៃត្រឡប់មកវិញ ហើយប្រាប់ដំណឹងដល់យើងថា "ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងប្រទានមកយើង ជាស្រុកល្អណាស់"។
26
ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើងទៅទេ គឺបានបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាវិញ
27
ហើយអ្នករាល់គ្នាបានរអ៊ូរទាំនៅក្នុងជំរំរបស់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាស្អប់ពួកយើងហើយ បានជាព្រះអង្គនាំពួកយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់សាសន៍អាម៉ូរីឲ្យបំផ្លាញពួកយើង។
28
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។
29
ពេលនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា "កុំញញើត ឬខ្លាចពួកគេឡើយ។
30
ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលយាងនាំមុខអ្នករាល់គ្នា ព្រះអង្គនឹងច្បាំងជំនួសអ្នករាល់គ្នា ដូចជាព្រះអង្គបានច្បាំងសម្រាប់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នករាល់គ្នា
31
ហើយនៅក្នុងទីរហោស្ថាន អ្នករាល់គ្នាបានឃើញព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបីទ្រអ្នករាល់គ្នា ដូចមនុស្សបីកូនរបស់ខ្លួន តាមផ្លូវដែលអ្នករាល់គ្នាបានធ្វើដំណើរ រហូតមកដល់ទីនេះ។
32
តែទោះបើយ៉ាងនោះក៏ដោយ អ្នករាល់គ្នានៅតែមិនទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទេ
33
ដែលព្រះអង្គបាននាំមុខអ្នករាល់គ្នាតាមផ្លូវ ដើម្បីរកទីកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ គឺដោយភ្លើងនៅពេលយប់ និងដោយពពកនៅពេលថ្ងៃ សម្រាប់បង្ហាញផ្លូវដែលអ្នករាល់គ្នាត្រូវដើរ"»។
34
«កាលព្រះយេហូវ៉ាឮពាក្យរបស់អ្នករាល់គ្នា ព្រះអង្គមានសេចក្ដីក្រោធ ហើយស្បថថា
35
"ក្នុងចំណោមមនុស្សអាក្រក់ជំនាន់នេះ គ្មានអ្នកណាម្នាក់ឃើញស្រុកដ៏ល្អ ដែលយើងបានស្បថនឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នាឡើយ
36
លើកលែងតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ។ គាត់នឹងបានឃើញស្រុកនោះ ហើយយើងនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះដល់គាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក"។
37
ព្រះយេហូវ៉ាក៏ខ្ញាល់នឹងខ្ញុំដែរ ដោយព្រោះអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា "អ្នកក៏មិនត្រូវចូលទៅក្នុងស្រុកនោះដែរ។
38
យ៉ូស្វេជាកូនរបស់នុន ដែលឈរនៅមុខអ្នក នឹងចូលទៅក្នុងស្រុកនោះ។ ចូរលើកទឹកចិត្តគាត់ ដ្បិតគាត់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលបានស្រុកនោះជាមត៌ក។
39
រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា នឹងទៅជារំពាគេ និងកូនរបស់អ្នករាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះគេនឹងចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកនោះឲ្យគេ ហើយគេនឹងចាប់យកស្រុកនោះជាកេរអាករ។
40
តែឯអ្នករាល់គ្នាវិញ ចូរធ្វើដំណើរត្រឡប់ទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញទៅ"។
41
ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំថា "យើងខ្ញុំបានធ្វើបាបទាស់នឹងព្រះយេហូវ៉ាហើយ! យើងខ្ញុំនឹងឡើងទៅច្បាំង ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់យើងខ្ញុំ"។ ដូច្នេះ អ្នករាល់គ្នាបានប្រដាប់អាវុធរៀងៗខ្លួន ហើយគិតថាងាយស្រួលនឹងឡើងទៅច្បាំងក្នុងស្រុកភ្នំ។
42
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រាប់គេថា កុំឡើងទៅច្បាំងឡើយ ដ្បិតយើងមិននៅក្នុងអ្នករាល់គ្នាទេ ក្រែងអ្នករាល់គ្នាត្រូវបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ"។
43
ដូច្នេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នា តែអ្នកមិនបានស្តាប់ទេ គឺបានបះបោរទាស់ទទឹងនឹងបញ្ជារបស់ព្រះយេហូវ៉ា ហើយឡើងទៅក្នុងស្រុកភ្នំនោះទាំងចិត្តព្រហើន។
44
ពេលនោះ សាសន៍អាម៉ូរីដែលរស់នៅស្រុកភ្នំ ក៏ចេញមកទាស់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នាដូចជាឃ្មុំ ព្រមទាំងវាយផ្តួលអ្នករាល់គ្នានៅតំបន់ភ្នំសៀរ រហូតដល់ហោម៉ា។
45
ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនបានស្តាប់សំឡេងអ្នករាល់គ្នាទេ ក៏មិនបានផ្ទៀងព្រះកាណ៌ចំពោះអ្នករាល់គ្នាដែរ។
46
ដូច្នេះ អ្នករាល់គ្នាបានស្នាក់នៅត្រង់កាដេសជាច្រើនថ្ងៃ គឺអ្នករាល់គ្នាស្នាក់នៅទីនោះជាយូរ»។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34