bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Deuteronomy 16
Deuteronomy 16
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 17 →
1
«នៅខែអាប៊ីប ចូរប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតនៅខែនេះហើយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចេញពីស្រុកអេស៊ីព្ទទាំងយប់។
2
ត្រូវយកសត្វពីហ្វូងរបស់អ្នក មកធ្វើយញ្ញបូជាបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។
3
មិនត្រូវបរិភោគនំបុ័ងមានដំបែឡើយ គឺត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នកបានចេញពីស្រុកអេស៊ីព្ទទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យបាននឹកចាំអស់មួយជីវិត ពីថ្ងៃដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
4
ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យឃើញមានដំបែនៅក្នុងទឹកដីទាំងមូលរបស់អ្នកឡើយ ក៏មិនត្រូវឲ្យមានសាច់ដែលអ្នកថ្វាយយញ្ញបូជានៅល្ងាចថ្ងៃទីមួយ នៅសល់រហូតដល់ព្រឹកដែរ។
5
អ្នកមិនអាចថ្វាយយញ្ញបូជាបុណ្យរំលងនៅក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកនោះឡើយ
6
គឺត្រូវថ្វាយយញ្ញបូជាបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គវិញ នៅទីនោះត្រូវថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច ចំពេលដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
7
ត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងជ្រើសរើស។ លុះព្រឹកឡើង អ្នកត្រូវត្រឡប់ទៅជំរំរបស់អ្នកវិញ។
8
អ្នកត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំមួយថ្ងៃ លុះដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិក ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក គឺមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ»។
9
«ត្រូវរាប់ប្រាំពីរសប្ដាហ៍ គឺរាប់ប្រាំពីរសប្ដាហ៍នោះ ចាប់តាំងពីពេលលូកកណ្តៀវទៅច្រូតស្រូវមុនដំបូង។
10
បន្ទាប់មក ត្រូវធ្វើបុណ្យសប្ដាហ៍ទីប្រាំពីរ ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្វាយតង្វាយស្ម័គ្រពីចិត្ត តាមភោគផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ។
11
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
12
ត្រូវនឹកចាំថា ពីដើមអ្នកក៏ជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ ដូច្នេះ ត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមច្បាប់ទាំងនេះចុះ»។
13
«ត្រូវប្រារព្ធពិធីបុណ្យបារាំ ចំនួនប្រាំពីរថ្ងៃ ក្រោយពេលអ្នកបានប្រមូលភោគផលពីទីលាន និងពីធុងឃ្នាបទំពាំងបាយជូររួចរាល់។
14
អ្នកត្រូវអរសប្បាយក្នុងឱកាសបុណ្យរបស់អ្នក រួមជាមួយកូនប្រុសកូនស្រីរបស់អ្នក បាវប្រុសបាវស្រីរបស់អ្នក ពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយដែលរស់នៅក្នុងក្រុងជាមួយអ្នក។
15
ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នកចំនួនប្រាំពីរថ្ងៃ នៅកន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកមានអស់ទាំងភោគផល និងក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានអំណរ។
16
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។
17
គ្រប់គ្នាត្រូវថ្វាយតាមដែលខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យ»។
18
«ត្រូវតែងតាំងពួកចៅក្រម និងពួកមេដឹកនាំ នៅគ្រប់ទាំងក្រុងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក តាមកុលសម្ព័ន្ធរបស់អ្នក ហើយអ្នកទាំងនោះនឹងជំនុំជម្រះប្រជាជនដោយយុត្តិធម៌។
19
មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។
20
ត្រូវប្រកាន់យុត្តិធម៌ជានិច្ច ដើម្បីឲ្យអ្នកបានរស់នៅ ហើយកាន់កាប់ស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាមត៌ក»។
21
«មិនត្រូវដំឡើងបង្គោលសក្ការៈ នៅក្បែរអាសនារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនឹងស្អាងសម្រាប់អ្នកនោះឡើយ
22
ក៏មិនត្រូវដំឡើងបង្គោលគោរពណា ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកស្អប់នោះដែរ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34