bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Deuteronomy 2
Deuteronomy 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 3 →
1
«បន្ទាប់មក ពួកយើងបានធ្វើដំណើរវិលទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ហើយពួកយើងដើរព័ទ្ធជុំវិញភ្នំសៀរអស់ជាច្រើនថ្ងៃ។
2
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា
3
"អ្នករាល់គ្នាបានដើរជុំវិញតំបន់ភ្នំនេះយូរល្មមហើយ ដូច្នេះ ចូរបែរទៅទិសខាងជើងចុះ
4
ហើយបង្គាប់ប្រជាជនថា អ្នករាល់គ្នាត្រូវដើរកាត់ដែនដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចអ្នករាល់គ្នា។ ដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
5
កុំច្បាំងនឹងគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនឲ្យដែរ ព្រោះយើងបានប្រគល់ភ្នំសៀរឲ្យអេសាវទុកជាកេរអាករហើយ។
6
អ្នករាល់គ្នាត្រូវទិញស្បៀងអាហារពីគេបរិភោគដោយបង់ប្រាក់ ហើយក៏ត្រូវទិញទឹកពីគេផឹកដោយបង់ប្រាក់ដែរ។
7
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នកក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ព្រះអង្គជ្រាបពីដំណើរដែលអ្នកឆ្លងកាត់ក្នុងទីរហោស្ថានដ៏ធំនេះ។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកអស់រយៈពេលសែសិបឆ្នាំនេះហើយ អ្នកមិនបានខ្វះខាតអ្វីឡើយ"។
8
ដូច្នេះ ពួកយើងបានដើរបង្ហួសពីកូនចៅអេសាវ ជាបងប្អូនរបស់យើង ដែលនៅស្រុកសៀរ វាងឆ្ងាយពីផ្លូវអារ៉ាបា ពីអេឡាត និងអេស៊ាន-គេប៊ើ រួចបែរទៅតាមផ្លូវទីរហោស្ថានស្រុកម៉ូអាប់វិញ។
9
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "កុំរំខានសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ យើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកអើរឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។
10
(ពីមុន សាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់។
11
សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែសាសន៍ម៉ូអាប់បានហៅគេថាសាសន៍អេមីមវិញ។
12
ពីមុន សាសន៍ហូរីក៏នៅស្រុកសៀរនោះដែរ តែកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបានតាំងទីលំនៅនៅកន្លែងរបស់គេ ដូចសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)។
13
"ឥឡូវនេះ ចូរក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ" ដូច្នេះ ពួកយើងក៏ឆ្លងស្ទឹងសេរេត។
14
ឯវេលាដែលពួកយើងបានដើរពីកាដេស-បារនា រហូតដល់យើងបានឆ្លងស្ទឹងសេរេត មានរយៈពេលសាមសិបប្រាំបីឆ្នាំ ទាល់តែជំនាន់មនុស្សដែលជំនាញក្នុងចម្បាំងទាំងអស់នោះ បានសាបសូន្យពីពួកយើងទៅ ដូចព្រះយេហូវ៉ាបានស្បថនឹងគេ។
15
ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាបានទាស់នឹងគេមែន ដើម្បីបំផ្លាញគេចេញពីជំរំ រហូតទាល់តែគេវិនាសអស់។
16
លុះអស់អ្នកដែលថ្នឹកនឹងចម្បាំងបានស្លាប់បាត់អស់ពីចំណោមប្រជាជនភ្លាម
17
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា
18
"ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ត្រង់ក្រុងអើរ
19
ដូច្នេះ ពេលចូលទៅជិតដែនដីកូនចៅអាំម៉ូន កុំរំខានគេឡើយ ក៏កុំតតាំងនឹងគេដែរ ដ្បិតយើងមិនប្រគល់ស្រុករបស់កូនចៅអាំម៉ូន ឲ្យអ្នកទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកនោះឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។
20
(ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែមដែរ។ ពីមុន ពួករេផែមបាននៅស្រុកនោះ តែសាសន៍អាំម៉ូនហៅគេថាសាសន៍សាំស៊ូមីមវិញ
21
គេជាសាសន៍ខ្លាំងពូកែ ហើយមានគ្នាច្រើន ដូចសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាបានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅ នៅកន្លែងរបស់គេ
22
ដូចព្រះអង្គបានធ្វើសម្រាប់កូនចៅអេសាវ ដែលនៅស្រុកសៀរ កាលព្រះអង្គបានបំផ្លាញសាសន៍ហូរីពីមុខគេចេញនោះដែរ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅនៅកន្លែងរបស់គេ រហូតមកដល់សព្វថ្ងៃ។
23
រីឯសាសន៍អាវីម ដែលរស់នៅតាមភូមិនានារហូតដល់ក្រុងកាសា នោះសាសន៍កាប់ថោរ ដែលចេញពីស្រុកកាប់ថោរមក បានបំផ្លាញគេចេញ ហើយបានតាំងទីលំនៅនៅកន្លែងរបស់គេ)។
24
"ចូរក្រោកឡើង ធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ។ មើល៍ យើងបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្ដាប់ដៃអ្នកហើយ ចូរចាប់ផ្ដើមចាប់យកស្រុកនោះ ហើយច្បាំងនឹងគេចុះ។
25
នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមធ្វើឲ្យប្រជាជន ដែលនៅក្រោមមេឃទាំងប៉ុន្មានភ័យញ័រ ហើយកោតខ្លាចដល់អ្នក។ ពេលគេឮនិយាយពីអ្នក គេនឹងញាប់ញ័រ ព្រមទាំងមានចិត្តថប់បារម្ភដោយព្រោះអ្នក"»។
26
«ដូច្នេះ ខ្ញុំបានចាត់អ្នកនាំសារពីទីរហោស្ថានកេដេម៉ូត ឲ្យទៅជួបស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា
27
"សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង យើងនឹងដើរតាមតែផ្លូវប៉ុណ្ណោះ យើងខ្ញុំនឹងមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។
28
ឯអាហារ និងទឹកសម្រាប់យើងខ្ញុំទទួលទាន នោះសូមព្រះករុណាលក់យកប្រាក់ពីយើងខ្ញុំចុះ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុករបស់ព្រះករុណាប៉ុណ្ណោះ
29
ដូចកូនចៅអេសាវដែលរស់នៅស្រុកសៀរ និងសាសន៍ម៉ូអាប់នៅស្រុកអើរ បានបើកឲ្យយើងខ្ញុំដែរ រហូតដល់យើងខ្ញុំឆ្លងហួសទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានប្រទានមកយើងខ្ញុំ"។
30
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
31
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "មើល៍ យើងបានចាប់ផ្ដើមប្រគល់ស៊ីហុន និងស្រុករបស់គេមកអ្នកហើយ។ ដូច្នេះ ចូរចាប់ផ្ដើមចាប់យកស្រុករបស់គេ ទុកជាកេរអាករចុះ"។
32
ពេលនោះ ស៊ីហុនបានចេញមកទាស់នឹងយើង គឺស្ដេចបានលើកទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកច្បាំងនៅយ៉ាហាស់
33
តែព្រះយេហូវ៉ាជាព្រះនៃយើង បានប្រគល់ស្តេចមកយើង ហើយយើងបានប្រហារទ្រង់ និងកូនចៅទ្រង់ ព្រមទាំងមនុស្សរបស់ទ្រង់ទាំងអស់។
34
នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច ហើយយើងបានកម្ទេចអស់ទាំងទីក្រុង មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេង ឥតទុកអ្នកណាម្នាក់ឲ្យនៅសល់ឡើយ។
35
យើងបានយកតែហ្វូងសត្វទុកសម្រាប់ខ្លួនយើង ជាមួយនឹងរបឹបពីអស់ទាំងក្រុងដែលយើងចាប់យកបានប៉ុណ្ណោះ។
36
ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន និងពីទីក្រុងមួយដែលនៅច្រកភ្នំនោះ រហូតដល់ស្រុកកាឡាត គ្មានក្រុងណាមួយដែលយើងពុំអាចនឹងយកបាននោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងបានប្រគល់ទាំងអស់មកក្នុងកណ្ដាប់ដៃរបស់យើង។
37
ប៉ុន្ដែ យើងមិនបានចូលទៅជិតស្រុករបស់កូនចៅអាំម៉ូនឡើយ គឺក្រុងទាំងប៉ុន្មាននៅក្បែរស្ទឹងយ៉ាបុក និងទីក្រុងទាំងប៉ុន្មាននៅស្រុកភ្នំ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងបានហាមឃាត់»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34